លោកឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបនៅខាងឆ្វេង លោក វេង សាខុន នៅខាងស្តាំ

សហភាពអឺរ៉ុប បានប្រកាសផ្តល់ជំនួយបន្ថែមដល់កម្ពុជាជាង ៥៣ លានដុលារអាមេរិក ដើម្បីឲ្យរដ្ឋាភិបាលកម្ពុជា ធ្វើកំណែទម្រង និងអភិវឌ្ឍវិស័យជលផល។

លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម និងលោកឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប
George Edgar បានប្រកាសរួមគ្នាជាផ្លូវការស្តីពីជំនួយហិរញ្ញប្បទានឥតសំណងពីសហគមន៍អឺរ៉ុប ដែលមានទឹកប្រាក់សរុប ៨៧លានអឺរ៉ូ (ប្រហែល ៥៣,៨ លានដុល្លារ) ដែលគ្រោងនឹងចុះហត្ថលេខាក្នុងពេលឆាប់ៗនេះ សម្រាប់អភិវឌ្ឍន៍វិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន CAPFISH – Capture។

ការប្រកាសបែបនេះ បានធ្វើឡើងកាលពីពេលថ្មីៗ នៅពេលដែលលោករដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរជាមួយលោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំក្រសួង និងមន្រ្តីជំនាញនៃរដ្ឋបាលជលផលបានអញ្ជើញចុះពិនិត្យការប្រមូលផលត្រីនៅរដូវនេសាទឆ្នាំ២០១៨ របស់ប្រជានេសាទនៅភូមិតាពៅ ឃុំកោះចិន ស្រុកពញាឭ ខេត្តកណ្តាល។

កាលពីខែវិច្ឆិកាកន្លងទៅ ក៏មានការចុះហត្ថលេខាលើកិច្ចព្រមព្រាងហិរញ្ញប្បទានប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជាជាមួយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ដែលក្នុងនោះមួយមានចំនួនទឹកប្រាក់ ២៥ លានអឺរ៉ូ សម្រាប់កម្មវិធីជំរុញវិស័យជនផលប្រកបដោយចីរភាព និងបរិយាប័ន សំដៅដល់ការអភិវឌ្ឍន៍វិស័យវារីវប្បកម្ម ទាំងទឹកសាប និងសមុទ្រ។