មន្រ្តីកាំកុងត្រូលនៃខេត្តកំពង់ឆ្នាំង បានបញ្ជាក់នៅថ្ងៃទី ២២ ខែតុលា ឆ្នាំ២០១៨នេះថា ខ្លួន បានរឃើញប្រភេទអាហារហួសគុណភាពដែលភាគច្រើនគឺជាភេសជ្ជៈកំប៉ុងចំនួន ១,៧០១ គីឡូ។ ចំណីអាហារទាំងនេះ ត្រូវបានដកហូតដើម្បីយកទៅកម្ទេចចោលនៅពេលខាងមុខ។

ចំណែកមន្រ្តីកាំកុងត្រូលខេត្តប៉ៃលិនបញ្ជាក់ដែរថា នៅថ្ងៃទី២២ ខែតុលា ខ្លួនក៏បានរឹបអូសបានអាហារខូចគុណភាពជាង៣៨គីឡូ នៅកន្លែងតាំងលក់នៅតាមនិងតាមគេហដ្ឋាន នៅក្រុងប៉ៃលិន៕