ឯកអគ្គរដ្ឋទូតអាមេរិកលោក Patrick Murphy បានប្រកាសអំណោយថវិកាធំចំនួន២ ដែលត្រូវបានផ្តល់តាមរយៈមូលនិធិឯកអគ្គរដ្ឋទូត សម្រាប់ការអភិរក្សវប្បធម៌ និងជួស​ជុលប្រាសាទចំនួនពីរ គឺប្រាសាទភ្នំបាក់ខែងចំនួន៣សែនដុល្លារ និងប្រាសាទព្រះវិហារចំនួន១សែន២ម៉ឺនដុល្លារ។ នេះបើតាមទំព័រហ្វេសប៊ុកស្ថានទូតផ្សព្វផ្សាយនៅថ្ងៃនេះ។

កម្មវិធីផ្ដល់ជំនួយនេះ ត្រូវបានចុះហត្ថលេខាលោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្ប​ធម៌ និងវិចិត្រសិល្បៈ និងលោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកកាលពីថ្ងៃ​ទី​១៦មករានៅខេត្តសៀមរាប និងមានការចូលរួមដោយអង្គការមូលនិធិ World Monuments Fund។



ជំនួយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក សម្រាប់ការអភិរក្សបេតិកភណ្ឌវប្បធម៌កម្ពុជាចាប់តាំងពីឆ្នាំ២០០១ មកដល់ពេលនេះ បានកើនដល់ជាង៥(៥.០១៩.៩៧៨)លានដុល្លារហើយ៕