កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តសៀមរាប​ចុះ​បង្ក្រាប​ទីតាំង​លក់​គ្រឿងក្រអូប​យីហោ​ សុខ​ បញ្ញា​ពេជ្រ​ ពី​បទ​បើក​គ្មាន​ច្បាប់ទម្លាប់​ និង​លក់​ផលិត​ក្លែងក្លាយ​(​ឡេ​លាយ​)​។​​​ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១៣​និង​៣០​នាទី​ថ្ងៃ​ទី​១៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​ខាងលិច​ផ្សា​រលើ​ធំ​ថ្មី​ ក្នុងភូមិ​ដក​ពោធិ៍​ សង្កាត់​ស្ល​ក្រាម​ ក្រុង​សៀមរាប​។​

គេហទំព័រអគ្គស្នងការនគរបាលជាតិបានស្រង់ប្រសាសន៍​លោក​វរសេនីយ៍ឯក​ សឿ​ន​ សេន​ នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប​ ចះផ្សាយថា ការ​ចុះ​បង្ក្រាប​ទីតាំង​គ្រឹះស្ថាន​ លក់​គ្រឿងក្រអូប​យីហោ​ សុខ​ បញ្ញា​ពេជ្រ​ ដែល​មាន​ម្ចាស់​ឈ្មោះ​ជា​ ដា​រ៉េ​ត​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​នេះ​គឺ​យើង​បាន​ស្រាវជ្រាវ​រក​​ឃើញ​ទីតាំង​ខាងលើ​នេះ​ បើក​គ្មាន​ច្បាប់ទម្លាប់​ និង​លក់​ផលិត​ក្លែងក្លាយ​។​លោក​បន្ត​ថា​ វត្ថុ​តាង​ដកហូត​រួម​មាន​ឡេ​លាយ​ គ្មាន​ច្បាប់ទម្លាប់​ចំនួន​ ១១​មុខស្មើ​និង​១៧០៦​ប្រអប់​។​

​បើតាមលោកលោកវរសេនីយ៍ឯក​ ចំពោះ​ម្ចាស់​ទីតាំង​ឈ្មោះ​ជា​ ដា​រ៉េ​ត​ កម្លាំង​លោក​បាន​នាំ​ខ្លួន​ទៅ​សាកសួរ​នៅ​ស្នងការ​ខេត្ត​បន្ថែម​ទៀត​ ដើម្បី​ស្រាវជ្រាវ​រក​អ្នក​ផលិត​ឡេ​ក្លែងក្លាយ​ទាំងនេះ​យក​ផ្តន្ទាទោស​តាម​ផ្លួ​វ​ច្បាប់​និង​ត្រូវ​បាន​ពិន័យ​អន្ត​រកា​ ចំនួន​ ៤​លាន​រៀល​ ដោយ​មន្ត្រី​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ ដោយ​អនុលោម​ទៅ​តាម​ច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ឱសថ​ ៕