លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកមន្រ្តីពាក់ព័ន្ធខេត្ត ដាំកូនកោងកាងឡើងវិញចំនួន ២០០០ដើម នៅលើផ្ទៃដីជាង ២ហិកតា នៅភូមិជម្ពូខ្មៅ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

លោកលើកឡើងថា ការដាំកូនកោងកាងនេះ ដោយសារសង្កេតឃើញមានជនមួយចំនួនបានកាប់បំផ្លាញព្រៃកោងកាង និងដើម្បីជាជាការព្រមានដល់ជនល្មើសកាប់បំផ្លាញព្រៃកោងកាង ។



លោកថា៖«សូមអំពាវនាវកុំបន្តកាប់បំផ្លាញព្រៃកោងកាងបន្តទៀត។ អាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញត្រូវអនុវត្តវិធានការច្បាប់ម៉ឺងមាត់បំផុត មិនលើកលែង មិនយោគយល់ ឱ្យពួកគេបន្តការកាប់បំផ្លាញព្រៃកោងកាងបែបនេះបន្តទៀតនោះទេ»៕