ក្មេបប្រុសរងគ្រោះ

ព្រះវិហារ៖ ក្មេងប្រុសម្នាក់ បានពុលចំណី ស្លាប់ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨​ វេលាម៉ោង១៤នឹង១៥នាទី​ នៅចំណុច​ ផ្ទះឈ្មោះហុន​ សៀងហៃ​ ភូមិស្រយង់ជើង​ ឃុំស្រយង់​ ស្រុកគូលែន​ ខេត្តព្រះវិហារ​។

បើតាមគេហទំព័របស់អគ្គស្នងការនគរបាលជាតិ ក្មេងរងគ្រោះឈ្មោះ​ ហៃ​ វ៉ាន់ឆាយ​ ភេទប្រុស​ អាយុ១៨ខែ​ រស់នៅកន្លែងកើតហេតុ​ខាងលើ។

តាមការបំភ្លឺរបស់ម្តាយក្មេងមុនកើតហេតុដល់សមត្ថកិច្ច ក្មេងប្រុសបានហូបនំកញ្ចប់(cookie creme)ប្រភេទសុកូលា អស់៤កញ្ចប់ នឹងទឹកក្រូចដបជ័រ(sanumpueng) អស់១ដប ហូបរួចក៏រត់លេង ៣០នាទីក្រោយស្រាប់តែ បែកពពុះមាត់ ទន់ខ្លួន ហើយម្តាយរបស់ក្មេងបានយកទៅមណ្ឌលុខភាពកោះកេរ តែក្មេងស្លាប់មុនបាត់ទៅដល់មណ្ឌលសុខភាព។ ក្មេងងរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕