ទឹកដូងខ្ចី គឺមានរស់ជាតិឆ្ងាញ់និងជីវជាតិបំប៉នជាច្រើន។ ទឹកដូង ត្រូវបានគេដឹងថា មានគុណសម្បត្តិច្រើនសម្រាប់សុខភាព ពីព្រោះវាមានផ្ទុក ជីវជាតិរ៉ែ ជាតិសរសៃ និងជីវជាតិបំប៉នជាច្រើនទៀត ដែលជួយបង្គ្រប់ជាតិទឹកក្នុងរាងការ ធ្វើឱ្យសម្ពាធ​ឈាមចុះទាប និងជួយឱ្យសម្រកទម្ងន់បានឆាប់រហ័ស។

វិទ្យាស្ថានកសិកម្មសហរដ្ឋអាមេរិកបានអះអាងថា ទឹកដូងមួយកែវ គឺមានកាឡូរីចំនួន​៤៦ ជាតិស្ករ៩ក្រាម និងមានជាតិសរសៃដើម្បីជួយរលាយអាហារចំនួន២.៦ក្រាម ដែលស្មើ១១% នៃជាតិសរសៃជាតម្រូវការប្រចាំថ្ងៃរបស់រាងកាយ។

ទឹកដូរក៏សម្បូរជីវជាតិរ៉ែជាច្រើន ដែលជួយធ្វើឱ្យបេះដូងនិងឆ្អឹងមានសុខភាពល្អ ពីព្រោះ ទឹកដូងមួយកែវ គឺមានជាតិម៉ាញេស្យូម៦០ក្រាម ប៉ូតាស្យូម៦០០ក្រាម និងម៉ង់ហ្គាណែ០.៣ក្រាម ហើយនិង ជាតិកាស់ស្បូម ជាតិដេក ជាតិផូស្វ័រ ស្ពាន់ និង ស័ង្កសី។

ចំពោះ ជាតិម៉ាញេស្យូម ប៉ូតាស្យូម និងជាតិសូដ្យូម ដែលមានផ្ទុកក្នុងទឹកដូង គឺអាច​ជួយបំពេញជាតិទឹកទៅក្នុងរាងកាយ ក្រោយពីការហាត់ប្រាណឬរាករូសអស់កម្លាំង៕