ភាពចាស់គឺជាដំណើរការស្មុគស្មាញមួយ ដែលកោសិកានឹងងាប់បន្ទាប់ពីការខូចខាតបន្តិចម្តងៗ។ ទោះជាយ៉ាង​ណាក៏ដោយ ដំណើរការនេះអាចត្រូវបានបញ្ច្រាស ឬយ៉ាងហោចណាស់ក៏ត្រូវរារាំងដោយកោសិកាដើមថ្មីវិញប្រសិន​បើយើងចេះថែរក្សាសុខភាពតាមរយៈ ការហាត់ប្រាណ បរិភោគអាហារ និងទទួលទានដំណេកបានត្រឹមត្រូវនោះ។ សូមអានអត្ថបទស្រាវជ្រាវដោយលោកបណ្ឌិតផ្នែកសុខភាពសាធារណៈ អ៊ី លីម៉ា និងក្រុមការងារសកល វិទ្យាល័យចេនឡាខាងក្រោម៖

 ១.​ ទឹកតែបៃតង

តែបៃតងសម្បូរដោយពពួកវីតាមីន B2E  K និង Catechin ដែលវីតាមីនទាំងនោះមានតួនាទីក្នុងការរក្សាកំហាប់ Collagen និងជួយជំរុញក្នុងការបង្កើតកោសិកាស្បែកថ្មីៗក៏ដូចជាជំរុញនៅក្នុងប្រតិកម្ម Hydrate ។ ដោយឡែក Catechins (EGCG) និង Alkalinity មានប្រសិទ្ធិភាពបន្ថយកម្រិតកូឡេស្តេរ៉ូល និងប្រឆាំងជំងឺមហារីកក៏ដូចជាជំរុញកោសិកាចាស់ៗនៃស្បែកឱ្យជ្រុះចេញ និងបង្កើតបានឡើងវិញនូវកោសិកាថ្មីៗជាច្រើនថែមទៀតផង។

លើសពីនោះទៅទៀតនោះ តែបៃតង ជួយឱ្យប្រព័ន្ធភាពស៊ាំយើងកាន់តែរឹងមាំ ហើយមូលហេតុនៅពីក្រោយរឿងនេះ ដោយវាមានផ្ទុកសារធាតុមួយហៅថា Catechins មានមុខងារប្រឆាំងនឹងបាក់តេរី ក៏ដូចជាវីរុសទៀតផង។

២.ទឹកដូង

ទឹកដូងសម្បូរទៅ​ដោយសារជាតិ កាល់ស្យូម ម៉ាញ៉េស្យូម ម៉ង់ហ្គាណែស និងស័ង្កសី(Zinc) ដែលទាំងអស់នេះជួយរក្សាឆ្អឹងឱ្យមានសុខភាពល្អ និងរឹងមាំ។ ជាពិសេសនោះ ទឹកដូងសម្បូរដោយអាស៊ីត Cytokinin និង Acid lauric មានមុខងារប្រឆាំងនឹងផ្សិត បាក់តេរី និងជួយបង្កើនប្រព័ន្ធភាពស៊ាំរបស់រាងកាយ ក៏ដូចជាជួយទប់ស្កាត់ភាពជ្រីវជ្រួញនៃស្បែក។ ម្យាងទៀតទឹកដូងអាចរក្សាមជ្ឈដ្ធាន PH និងសីតុណ្ហភាពនៃស្បែកឱ្យមានតុល្យភាព ដែលជាហេតុធ្វើអោយ ស្បែករបស់យើងស្រស់ថ្លានិងមានសំណើម និងកាត់បន្ថយភាពតានតឹង ការបាក់ទឹកចិត្តរបស់មនុស្សយើងទៀតផង។

៣.ទឹកដោះគោជូរធម្មជាតិ លាយជាមួយផ្លែឈើស្រស់

ទឹកដោះគោជូរមានផ្ទុកនូវសារជាតិសំខាន់ៗ២ប្រភេទ Lactobacillus Acidophilus និង Bifido Bacterium វីតាមីន(A, B, C, D, E និង K) ក៏ដូចជាសារធាតុរ៉ែជាច្រើនប្រភេទ និង Probiotic (បាក់តេរីមានប្រយោជន៍)ផងដែរ។​ អ្នកស្រាវជ្រាវបានពន្យល់ថា ទឹកដោះគោជូរសម្បូរទៅដោយ ជាតិប្រូតេអ៊ីនជួយឱ្យរាងកាយ មានអារម្មណ៍ថាមានអាហារពេញនៅក្នុងក្រពះ ឯចំនួននៃជាតិកាល់ស្យូមវិញអាចជួយដុតបំផ្លាញជាតិខ្លាញ់ ក្នុងរាងកាយបានយ៉ាងល្អ។

ដូច្នោះការបន្ថែមផ្លែឈើដូចជាផ្លែចេក(មានផ្ទុកនូវ ជាតិទឹក ប៉ូតាស្យូម វីតាមីន E និងវីតាមីន C ប៉ូតាស្យូម និង Pectin) និងផ្លែឈើជូរៗមូយចំនូនចូលក្នុងទឹកដោះគោជូរនោះ វាអាចកំចាត់កោសិកាចាស់ៗ និងប្រេងលើផ្ទៃមុខ ដែលនឹងធ្វើឱ្យស្បែកទន់ភ្លឺរលោង ស្រស់ថ្លាថែមទៀតផង។

. ទឹកសុទ្ធ

ទឹកមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សុខភាព ព្រោះវាអាចជួយរក្សាតុល្យភាពនៃកំដៅ និងដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការនៃការបញ្ចេញជាតិពុលចេញពីរាងកាយយើង។

ស្បែកត្រូវចាត់ទុកជាកោសិកាធំបំផុតនៃរាងកាយរបស់អ្នក ហើយតម្រូវអោយមានជាតិទឹកអោយបានច្រើនជាទីបំផុត។ ប្រសិនជាអ្នកមិនបានបរិភោគទឹកឱ្យបានគ្រប់គ្រាន់ទេ សក់របស់អ្នកនឹងគ្មានសំនើម ភាពរឹងមាំ និងចែងចំាងស្អាតបានឡើយ។

៥.​ ស្រាក្រហម

បើទោះបីជាការពិសារសុរាធ្វើឱ្យមានបញ្ហាជាច្រើន ជាពិសេសវាធ្វើឱ្យអ្នកឆាប់ចាស់មុនអាយុក៏ដោយ ប៉ុន្តែប្រសិនបើយើងពិសារវាក្នុងបរិមាណសមស្របមួយនោះ វានឹងមានសារះសំខាន់យ៉ាងខ្លាំងចំពោះសុខភាព និងសម្រស់។

ជាទូទៅក្នុងស្រាទំពាំងបាយជូរមាន​ផ្ទុកសារធាតុ ១០០% Polyphenol ទំពាំងបាយជូរ ដែលវាអាចជួយធ្វើឱ្យកោសិកាចាស់ៗនៃស្បែកឆាប់ជ្រុះ និងបង្កើតមកវិញនូវកោសិកាថ្មីៗ។ ដោយឡែកសារធាតុ SOD ជួយរក្សាតុល្យភាពរវាងទឹក និងខ្លាញ់នៅលើស្បែករបស់យើង ដែលជាហេតុធ្វើអោយស្បែករបស់យើងមានភាពស្រស់ស្អាតគ្រប់ពេល។

ក្នុងនោះដែរវាក៏អាចជួយកាត់បន្ថយផលប៉ះពាល់កាំរស្មីយូវីពីពន្លឺព្រះអាទិត្យ និងការពារអ្នកពីជំងឺស្បែកដ៏កាចសាហាវ ពិសេសវាអាចការពារស្បែកពីការមានប្រតិកម្មដោយសារកម្តៅថ្ងៃបានផងដែរ។

យោងតាមការសិក្សារបស់អ្នកវិទ្យាសាស្រ្តនៃសាកលវិទ្យាល័យបាសេឡូណាបានបង្ហាញថា ការទទួលទានស្រាក្រហមមួយកែវ (១៥០មិល្លីលីត្រ) ជារៀងរាល់ថ្ងៃអាចបង្កើនកម្រិតអាស៊ីតខ្លាញ់អូមេហ្គា-៣នៅក្នុងប្លាស្មា និងកោសិកាឈាមក្រហមជាពិសេសជួយការពារអ្នកពីជំងឺស្ទះសរសៃឈាមបេះដូង ជំងឺទឹកនោមផ្អែមប្រភេទទី២ និងជំងឺមហារីកសុដន់បានផងដែរ។



. ទឹកដោះគោស្រស់

ទឹកដោះគោស្រស់​​​មាន​ប្រយោជន៍ជា​ច្រើន​ដល់​សុខភាពព្រោះ​វាសម្បូរ​ដោយ​វីតាមីន ​ជាតិរ៉ែផ្សេងៗ​ Bioactive, Tryptophan​ និង Peptide ​ដែល​ធ្វើឱ្យដំណេករបស់យើងស្កប់ស្កល់ ​​បង្កា​រការ​បាត់បង់​ភាព​យឺត​របស់​ស្បែក និង​ខូឡាជែន ក៏ដូចជាជួយផលិត​កោសិកា​ថ្មី និង​ប្រឆាំង​បញ្ហា​ស្បែក​ផ្សេងៗ​ដែល​នេះ​អាច​ជួយ​ឱ្យ​ស្បែក​ស្អាត​រលោង។

. ទឹកមើមឆៃថាវក្រហម

ឆៃថាវក្រហមមានផ្ទុក​វីតាមីនB កាល់ស្យូម ប៉ូ​តា​ស្យូ​ម ​ទង់ដែង Betaine និង Trytophan រួមទាំង​សារធាតុ​រ៉ែ​ជាច្រើនមុខទៀត ដែលផ្ដល់សារៈប្រយោជន៍ ដល់អ្នកទទួលទានជាច្រើន។ តាមការសិក្សាស្រាវជ្រាវមួយនាឆ្នាំ២០១១ ផ្សព្វផ្សាយទៅលើទស្សនាវដ្តី Nitric Oxide បង្ហាញឱ្យឃើញថា ទឹកមើមឆៃថាវក្រហមផ្ដល់ថាមពលដល់រាងកាយ ទប់ស្កាត់បញ្ហាថប់អារម្មណ៍ ជួយឱ្យភ្នែកភ្លឺច្បាស់ឡើងវិញ បង្ការ​ខ្លាញ់​រុំ​ថ្លើម បង្ការ​ជំងឺ​ដាច់​សរសៃឈាម​បេះដូង​ ទប់ស្កាត់ការស្ទះពោះវៀនធំ ហើយសារធាតុបង្ការរលាក និងអុកស៊ីតកម្ម ដែលមាននៅក្នុងឆៃថាវក្រហម គឺជួយប្រឆាំងនឹង​រ៉ាឌីកាល់​សេរី​ក្នុង​រាងកាយបានយ៉ាងល្អផងដែរ។

. ទឹកសណ្តែកលាយជាមួយ ប៊័រ និងចេកទុំ

សណ្តែក ចេក និងផ្លែប៊័រ ពោរពេញដោយ ប្រូតេអ៊ីន Vitamin A, B, D, E, K, PP និងជាតិរ៉ែដែលអាចជួយកាត់បន្ថយភាពជ្រីវជ្រួញនៃស្បែក និងធ្វើឱ្យអ្នកមានស្បែកទន់ រលោងស្អាតពីខាងក្នុង ។ វីតាមីនដែលមានក្នុងសណ្តែក ក៏បានជួយថែបំប៉នស្រទាប់ស្បែកក្បាល ឬសសៃសក់ និងធ្វើឱ្យសក់ដុះលូតលាស់ប្រកបដោយសុខភាពល្អទៀតផង។លើស​ពីនេះទៅទៀតនោះសារធាតុ Folate ដែលមានក្នុងសណ្តែកនឹងរួមចំណែកដល់ការផលិតនៃសារធាតុ Serotonin ដែលធ្វើឈាមអ្នករត់បានល្អ នឹងជួយឱ្យអារម្មណ៍ស្រស់ថ្លា។

នៅពេលដែលទឹកសណ្តែកលាយបញ្ចូលគ្នាជាមួយប័រ និងចេក នោះវាក្លាយទៅជាទឹកក្រឡុកដ៏ល្អបំផុតសម្រាប់សុខភាព និងសម្រាប់សម្រស់(ប្រឆាំងភាពចាស់)។

. ទឹកក្រូចច្រថ្លុងច្របាច់

ផ្លែក្រូចថ្លុង​សម្បូរវីតាមីន C ដែលអាចផលិត Collagen ជួយបង្ការការខូចខាតរបស់ស្បែក រឹតបន្តឹងស្បែក កាត់បន្ថយភាពជ្រីវជ្រួញ និងធ្វើឱ្យស្បែកស្រស់ថ្លា។ លើសពីនោះទៅទៀតនោះវាសម្បូរទៅដោយសារធាតុ Antioxidants ដែលអាចជួយក្នុងការបង្ការ និងបម្រុងទុកនូវកោសិកាដែលខូចខាតដោយសារពពួករ៉ាឌីកាល់​សេរី។ វាត្រូវបានគេឃើញថា អាចជួយកាត់បន្ថយភាពចាស់ និងការពារហើយប្រឆាំងនឹងជំងឺមួយចំនួនដូចជា ជំងឺបេះដូង និងមហារីក។ ក្រូចថ្លុងមានពណ៌ផ្កាឈូក ក្រហម ផ្ទុកបរិមាណ Lycopene ខ្ពស់ ជួយប្រឆាំងអុកស៊ីតកម្ម រួមចំណែកធ្វើឱ្យថយចុះគ្រោះថ្នាក់ជំងឺមហារីកក្រពេញប្រូស្តាត។ ដោយឡែក Naringenin និង Naringin រួមទាំងមាននូវសារធាតុប្រឆាំង​អ៊ុកស៊ីតកម្ម Lycopene (មាននៅក្នុងប៉េងប៉ោះដែរ​) មានលទ្ធភាពប្រឆាំងនឹងការរលាកទៀតផង។

១០. ទឹកប្រទាលកន្ទុយក្រពើ

ប្រទាលកន្ទុយក្រពើមានជាតិទឹក៩០% និងសម្បូរដោយ វីតាមីន  A, C, D, E, B(B1 B2នឹងB12) និង Lignin អាចធ្វើឲ្យមានការងាយស្រួលក្នុងការបឺតស្រូបសារធាតុចិញ្ចឹមចូលទៅក្នុងកោសិកាស្បែកដែលធាច ជួយកាត់បន្ថយស្នាមរបួសនៅលើរាងកាយ ជួយទប់ស្កាត់ភាពចាស់ ដែលធ្វើឲ្យសម្រស់នៅក្មេងជាងវ័យថែមទៀតផង។

 

១១. កាហ្វេ

អ្នកទាំងអស់គ្នានឹងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលដឹងថា កាហ្វេមានវត្តមាននៅក្នុងចំណោមក្រុមភេសជ្ជះដ៏ល្អសំរាប់ប្រឆាំងនិងភាពចាស់របស់យើងគ្រប់ៗគ្នានោះ។

ក្នុងគ្រាប់​កាហ្វេ​ មាន​ផ្ទុក​នូវសារធាតុប្រមាណ​ជាង​១០​មុខ ប៉ុន្តែ​សារធាតុ​ដែល​​​សំខាន់ជាង​គេ​មាន​​ប្រាំមួយមុខ៖ កាហ្វេអ៊ីន Diterpènes ​, Phenolique Acid,  5-caffeoylquinic និង Acid Dihydrocaffeic និង Acid Hydroxyl ដែល​មាន​សកម្មភាព​អង់ទីអុកស៊ីដង់ ក្នុងនោះដែរសារធាតុ Acid Hydroxyl មានមុខងារយ៉ាងសំខាន់ក្នុងការទប់ស្កាត់ភាពជ្រីវជ្រួញនៃស្បែក។ មានភស្តុតាងជាច្រើនចេញពីការសិក្សារស្រាវជ្រាវបានបង្ហាញថា ពិសារ​កាហ្វេ​ខ្មៅ ពីរ ឬ​បី​ពែង​ ក្នុង​មួយ​ថ្ងៃ គឺ​ឆ្លើយ​តប​​បាន​​ទាំង​ស្រុង​ទៅ​នឹង​តម្រូវការ​ធម្មជាតិ​ផ្នែក​អង់ទីអុកស៊ីដង់​ដែល​ចាំ​បាច់​សំរាប់​សរីរាង្គ​កាយមនុស្ស​ម្នាក់ៗ

ហើយអាចជួយឱ្យរាងកា យប្រឆាំងជាមួយអាការៈរលាករាំរៃដែលជាបញ្ហាតែងតែកើតឡើងនៅពេលមានវ័យចាស់។ប្រទាលកន្ទុយក្រពើមានជាតិទឹក៩០% និងសម្បូរដោយ វីតាមីន  A, C, D, E, B(B1 B2នឹងB12) និង Lignin អាចធ្វើឱ្យមានការងាយស្រួលក្នុងការបឺតស្រូបសារធាតុចិញ្ចឹមចូលទៅក្នុងកោសិកាស្បែកដែលធាច ជួយកាត់បន្ថយស្នាមរបួសនៅលើរាងកាយ ជួយទប់ស្កាត់ភាពចាស់ ដែលធ្វើឱ្យសម្រស់នៅក្មេងជាងវ័យថែមទៀតផង។

រៀបរៀងដោយ បណ្ឌិត  អ៊ី លីម៉ា និងក្រុមការងារ