ភ្នំពេញ៖ មានមនុស្សម្នាក់ក្នុងចំណោម ៧នាក់ បានស្លាប់ដោយសារតែជំងឺទឹកនោម​ផ្អែមជា​រៀងរាល់ ៧នាទី។ ក្នុងឆ្នាំ ២០១៤ មានមនុស្សស្លាប់ ដោយសារជំងឺទឹកនោម​​ផ្អែម​ចំនួន ៤,៩លាននាក់ នៅទូទាំងពិភពលោក។ នេះបើយោងតាមទិន្នន័យពីសហព័ន្ធ World Diabetes Federation ។

រហូតមកដល់ពេលនេះ អ្នកជំនាញបានចាត់ទុកជំងឺទឹកនោមផ្អែម គឺជាឃាតករ​លាក់​​​មុខ ព្រោះវាអាចសម្លាប់មនុស្សដោយសន្សឹមៗ ហើយស្ងប់ស្ងាត់បំផុត។ មូលហេតុ​ចម្បង ដែលបណ្តោលឲ្យកើតជំងឺទឹកនោមផ្អែម គឺមកពីការខ្ជិលធ្វើលំហាត់​ប្រាណ និងការទទួលទានអាហារគ្មានផាសុខភាព។ ហើយអ្វីដែលមនុស្សមួយចំនួនមិន​ទាន់ដឹងនោះ គឺសូម្បីតែការមើលទូរទស្សន៍ និងកុំព្យូទ័រច្រើនពេក ក៏អាចប្រឈម​នឹងជំងឺទឹក​នោមផ្អែមប្រភេទទី២ដែរ។



អ្នកជំនាញបានណែនាំថា ដើម្បីជៀសផុតពីជំងឺទឹកនោមផ្អែម អ្នកគួរតែព្យាយាមហាត់​ប្រាណជាប្រចាំ ផ្លាស់ប្តូររបបអាហារ ដើម្បីរក្សាកម្រិតជាតិស្ករក្នុងឈាម។ ជាពិសេស​របបអាហារដែលសម្បូរទៅដោយជាតិស្ករ ឬខ្លាញ់ខ្ពស់តែម្តង។ អ្នកជំនាញបានណែនាំថា ដើម្បីជៀសផុតពីជំងឺទឹកនោមផ្អែម អ្នកគួរតែព្យាយាមហាត់​ប្រាណជាប្រចាំ ផ្លាស់ប្តូររបបអាហារ ដើម្បីរក្សាកម្រិតជាតិស្ករក្នុងឈាម។ ជាពិសេស​របបអាហារដែលសម្បូរទៅដោយជាតិស្ករ ឬខ្លាញ់ខ្ពស់តែម្តង។

ស្របពេលជាមួយគ្នានេះ អ្នកគួរតែកាត់បន្ថយការមើលទូរស័ព្ទ ឬអង្គុយនៅនឹងមុខកុំ​​ព្យូទ័រ​យូរ​ពេក ដោយជារៀងរាល់ ១៥ទៅ២០នាទី ត្រូវក្រោកដើរម្តង៕