ភ្នំពេញ៖ តាមការសិក្សាស្រាវស្រាវនាពេលថ្មីៗដែលបានធ្វើឡើងរួមគ្នា រវាងអង្គការ​​សមាគម​អភិរក្សសត្វព្រៃកម្ពុជា(WCS) និង ក្រសួងបរិស្ថានបានឱ្យដឹងថា ចំនួនសត្វខ្សឹប នៅកម្ពុជាមានការថយចុះចាប់តាំងពីឆ្នាំ២០១២ មក។ នេះបើតាមការផ្សាយ​របស់​អង្គ​​ការ​​សមាគមអភិរក្សសត្វព្រៃកម្ពុជា(WCS) បានចេញផ្សាយព័ត៌មានកាលពីថ្ងៃចន្ទ។

លទ្ធផលនៃការសិក្សាស្រាវជ្រាវដែលធ្វើឡើងដោយអង្គការ WCS និងក្រសួងបរិស្ថាន បានបង្ហាញថា ចំនួនសត្វខ្សឹបនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បានថយចុះប្រមាណ ៥៥ភាគ​​រយ ចាប់តាំងពីឆ្នាំ២០១២មក ។ ក្រុមអ្នកអភិរក្សបានប៉ាន់ស្មានថា ចំនួនសត្វខ្សឹប​​ឈ្មោល​​ក្នុងឆ្នាំ ២០១៨ បានថយចុះមកនៅត្រឹមតែ ១០៤ក្បាលប៉ុណ្ណោះ បើធៀបទៅ​​នឹងឆ្នាំ២០១២ គឺមានរហូតដល់ ២១៦ក្បាល។

ការស្រាវជ្រាវនេះបានរកឃើញថា តំបន់ដែលសត្វខ្សឹបឈ្មោល​រស់នៅបានថយចុះ​​មកនៅត្រឹមតែ ៤តំបន់ប៉ុណ្ណោះ បើធៀបទៅនឹងឆ្នាំ២០១២ គឺមានរហូតដល់ចំនួន ១០តំបន់ ៕