អគ្គនាយកដ្ឋានសុខភាពសត្វ បានប្រាប់កសិករឲ្យត្រៀមសង្រ្គោះ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺសត្វគ្រប់ប្រភេទ ដែលអាចផ្ទុះឡើងនៅរដូវវស្សានេះ។ នេះបើតាមការប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ កាលពីថ្ងៃទី២៩ ខែកក្កដា។

អគ្គនាយកដ្ឋាន បានណែនាំដូច្នេះថា ការឈានចូលនូវរដូវវស្សា នឹងបណ្ដាលឲ្យមានទឹកជំនន់កើតឡើងតាមតំបន់នានាទូទាំងប្រទសកម្ពុជា ដូចច្នេះកសិករចិញ្ចឹមសត្វ ត្រូវធានាឲ្យបាននូវចំណី និងអនាម័យដល់សត្វគ្រប់គ្រាន់ ព្រមទាំងត្រៀមសង្រ្គោះ និងតាមដានសត្វចិញ្ចឹមឈឺ ហើយត្រូវរាយការណ៍មកមន្ទីរបសុពេទ្យ និងភ្នាក់ងារសុខភាពសត្វនៅតាមតំបន់។

គួររំលឹកថា កាលពីខែឧសភា កន្លងទៅ ក្រសួងកសិកម្ម ក៏បានដាក់ចេញនូវវិធានការចំពោះអាជីវកម្មសត្វជ្រូក និងសត្វគោ-ក្របី នាំចូល និងនាំឆ្លងកាត់កម្ពុជា ដើម្បីការពារហានីភ័យនៃការឆ្លងរាលដាលនៃជំងឺសត្វចូលមកកម្ពុជា៕