មានបុរសក្រីក្រម្នាក់បានសួរទៅព្រះពុទ្ធថា«ហេតុអ្វីខ្ញុំក្របែបនេះ»?

ព្រះពុទ្ធទ្រង់ឆ្លើយតបថា៖តាមពិតអ្នកមិនក្រីក្រឡើយ ដោយសារតែអ្នក មិនបានធ្វើទានតែប៉ុណ្ណោះ ហើយក៏ដោយសារថាមិនដឹងធ្វើទាន​ដោយ​របៀបណាប៉ុណ្ណោះ។

លឺបែបនេះ បុរសនោះឆ្លើយដោយចម្ងល់ថា«ខ្ញុំគ្មានអ្វីត្រូវផ្តល់អោយអ្នកដទៃនោះទេ»។ «អ្នកមានរបស់ច្រើនណាស់ ដែលត្រូវផ្តល់អោយអ្នកដទៃ» ព្រះពុទ្ធតប រួចបន្តថា៖

  • អ្នកមានមុខដើម្បីញញឹម និងសាទរចំពោះអ្នកដទៃ
  • អ្នកមានមាត់ដើម្បីពោលពាក្យល្អៗ ដើម្បីលើកទឹកចិត្តអ្នកដទៃ
  • អ្នកមានចិត្តដើម្បីបើកទូលាយដល់អ្នកដទៃ ដោយក្តីគោរព សច្ចភាព និងក្តីមេត្តា
  • អ្នកមានភ្នែកដើម្បីមើលទៅអ្នកដទៃ ដោយក្តីករុណា មេត្តា និងក្តីស្រឡាញ់

គិតទៅមើលថាតើអ្នកគឺជាមនុស្សក្រីក្រមែនឬ?

មានតែភាពគ្មានចិត្តទេ ដែលជាភាពក្រីក្រពិតប្រាកដ៕