មហារីកមាត់ស្បូនកើតឡើង នៅពេលកោសិការបស់ស្បូនបានលូតលាស់ខុស លក្ខណៈប្រក្រតី ហើយរហូតធ្វើឱ្យប៉ះពាល់ទៅដល់ជាលិកានិងសរីរាង្គដទៃទៀត របស់រាងកាយ។ នៅពេលមានការលូតលាស់បង្កផលប៉ះពាល់បែបនេះ មហារីក នឹងធ្វើឱ្យប៉ះពាល់ជាលិកាយ៉ាងជ្រៅរបស់មាត់ស្បូន ហើយរាលដាលដល់ផ្នែក ផ្សេងទៀតនៃរាងកាយ ដូចជា សួត ថ្លើម ប្លោកនោម ទ្វារមាស និង រន្ធគូថ។

ជាមួយគ្នានេះ ការរួមភេទជាមួយដៃគូច្រើន គឺជាមូលហេតុដ៏ចម្បងមួយ បង្កឱ្យមាន ហានិភ័យកើតជំងឺមហារីកមាត់ស្បូន ពីព្រោះការរួមភេទប្ដូរដៃគូច្រើនបែបនេះ បានធ្វើ ឱ្យឆ្លងមេរោគម្យ៉ាងឈ្មោះ HPV ដែលជាមេរោគបង្កើតទៅជាមហារីកនិងជំងឺជាច្រើន ទៀត ទាំងទៅលើបុរសនិងស្រ្ដី។

អ្នកជំនាញពន្យល់ថា មេរោគ HPV ដែលតែងក្លាយជាមុខងារសំខាន់បង្កឱ្យមានជំងឺ ច្រើនប្រភេទ ដូចជាដុះឫសលើស្បែក ឫសលើប្រដាប់ភេទ និងជំងឺលើស្បែកជាច្រើន​ទៀត គឺវាត្រូវបង្ហាញខ្លួនដើម្បីដឹកនាំទៅរកការផ្លាស់ប្ដូរជាច្រើន នៃកោសិកាមាត់ស្បូន និងជាការពិតដ៏ច្បាស់មួយ ដើម្បីឈានទៅរកជំងឺមហារីក។ មេរោគHPV នេះ ត្រូវបានគេដឹងទៀតថា គឺជាមុខសញ្ញាពាក់ព័ន្ធជំងឺមហារីកជាច្រើន ប្រភេទ ដូចជាមហារីកទៅលើ បបូរយោនី ទ្វាយោនី ប្រដាប់ភេទ រន្ធគូថ អណ្ដាត និងបំពង់ក។

តាមពិត ក្រៅពីការរួមភេទជាមួយដៃគូច្រើន ការចាប់ផ្ដើមរួមភេទក្រោមអាយុ១៦ឆ្នាំ និងការមករដូវម្ដងក្នុងមួយឆ្នាំ គឺជាហានិភ័យខ្ពស់បំផុតកើតមានជំងឺមហារីកមាត់ស្បូវ។

ដើម្បីការពារជំងឺនេះ គឺត្រូវទៅពិនិត្យមាត់ស្បូនឱ្យបានទៀងទាត់ និងការចាក់វ៉ាក់សាំងបង្ការ៕