សហព័ន្ធ ស្រូវ អង្ករ កម្ពុជា បានសម្តែងការសាទរនូវការសម្រេចរបស់ប្រមុខរដ្ឋាភិបាល ដែលសម្រេចដកស្ថាប័នផ្សេងៗ ចេញពីច្រកព្រំដែន ដោយទុកតែស្ថាប័នគយ និងនគរបាលអន្តោប្រវេសន៍នៅច្រកព្រំដែនតែប៉ុណ្ណោះ។

សហព័ន្ធនេះ យល់ថា ការសម្រេចនេះ នឹងធ្វើឲ្យវិស័យស្រូវអង្ករកម្ពុជាទាំងមូល ទទួលបានប្រយោជន៍ខ្ពស់តាមរយៈការកាត់បន្ថយពេលវេលា និងចំណាយលើការនាំចូលសម្ភារនិងធាតចូលដែលចាំបាច់សម្រាប់កសិកម្មដាំដំណាំស្រូវ ការកិនកែច្នៃអង្ករ ជាពិសេសកាត់បន្ថយភាពស្មុគ្រស្មាញ និងចំណាយផ្សេងៗសម្រាប់ការនាំចេញអង្ករ។