របាយការណ៍របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា ទិន្នផលស្រូវរដូវប្រាំងឆ្នាំ ២០១៧-២០១៨ នៅទូទាំងប្រទេស មានបរិមាណសរុប ២ ៤៦៩ ៥៤២ តោន។ ក្រសួងបញ្ជាក់ថា ចំនួននេះ បើប្រៀបធៀបនឹងរដូវប្រាំងឆ្នាំមុន កើនឡើងចំនួន ១ ៥៤១ ៧៨ តោន។

ទិន្នផលស្រូវ ជាង ២ លានតោននេះ ជាលទ្ធផលសម្រេច ដែលកសិករបានធ្វើនៅលើផ្ទៃដីជាង ៥ សែនហិកតា នៅទូទាំងប្រទេស។ នេះបើតាមរបាយការណ៍ដដែល។