ទឹកជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀងអស់រយៈពេលប្រហែល១ខែនេះ កំពុងធ្វើឱ្យស្រូវនិងដំណាំចម្ការនិងដំណាំរួមផ្សំជាង៦ម៉ឺន៦ពាន់(៦៦,៨០៨) ហិកតា ត្រូវជន់លិច ហើយក្នុងនោះស្រូវជាង១ម៉ឺន៩ពាន់(១៩,៧៤៩) ហិកតា និងដំណាំរួមផ្សំនិងដំណាំចម្ការជាង៥ពាន់(៥៦៦៧) ហិកតា ត្រូវរងការខូចខាតទាំងស្រុង។

មន្រ្តីនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក កែវ វី ប្រាប់សារព័ត៌មានខ្មែរណាស់ នៅថ្ងៃទី២៩ សីហា​ថា ទោះជាយ៉ាងណាក៏ដោយ ជំនន់ទឹកភ្លៀងបានធូរស្រាលវិញហើយ នៅឡើយតែជំនន់ទន្លេមេគង្គប៉ុណ្ណោះ ដែលកំពុងហក់ឡើងវិញ។ លោកបន្តថា ចំណែកអ្នករងគ្រោះទឹកជំនន់ស្លាប់ ក៏បានកើនដល់៣០នាក់ និងរងរបួស៦នាក់ ហើយពលរដ្ឋកំពុងរងផលប៉ះពាល់ទាំងអស់មានជាង១សែន៦ម៉ឺន(១០៦,៧៦៤) គ្រួសារ៕

ស្តាប់ប្រសាសន៍លោក កែវ វី ខាងក្រោម៖