រាល់កសិផល ដែលមានលក់ក្នុងផ្សារសហគមន៍ខ្មែរ គឺសុទ្ធតែប្រមូលទិញពីកសិករដែលចងក្រងគ្នាជាសហគមន៍នៅតាមខេត្ត ហើយបានអនុវត្តកម្មវិធីដាំដុះបន្លែមិនប្រើប្រាស់ជាតិគីមីឬជាតិពុល។

នៅថ្ងៃនេះ ផ្សារសហគមន៍ខ្មែរយើងខ្ញុំ មានផ្លែឈើធម្មជាតិ ១០០ ភាគរយ របស់ប្រជាសហគមន៍​មកពីតាមបណ្តាខែត្រមួយចំនួនក្នុងប្រទេសខ្មែរ រស់ជាតិផ្អែមឆ្ងាញ់ ដែលទើបតែដឹកមកដល់ថ្មី។ ផ្លែឈើទាំងនោះ មានជាអាទិ៍ ផ្លែស្រកានាគពណ៌ស្វាយផ្លែមង្ឃុត របស់កសិករនៅស្រុកស្រែអំបិលខែត្រកោះកុង។ ផ្លែក្រូចពោធិសាត់ក្រូចឃ្វិច របស់កសិករនៅ ស្រុកវាលវែងខែត្រពោធិសាត់ និងផ្លែក្រូចថ្លុងផ្អែមផ្លែត្របែកអត់គ្រាប់ចេកណាំវ៉ា  របស់កសិករនៅ ខែត្រកំពង់ចាម។

ជាមួយគ្នានេះ ក្រៅពីផ្លែឈើ ផ្សារសហគមន៍ខ្មែរ ក៏មាន បន្លែ   និងត្រីសាច់ជាច្រើនប្រភេទ ផលិតដោយដៃកសិករតាមទីជនបទដែលដាំដុះដោយមិនប្រើប្រាស់ជាតិពុលឬគីមី កំពុងមានលក់នៅក្នុងផ្សារសហគមន៍ខ្មែរ ដែលមានទីតាំងស្ថិតនៅខាងត្បូងជាប់ផ្សារស្ទឹងមានជ័យថ្មីរាជធានីភ្នំពេញ។

ប្រសិនបើលោកអ្នកត្រូវការអាចទាក់ទងតាមអាស័យដ្ឋានខាងលើ និងមានដឹងជញ្ជូនដល់ទីកន្លែង ! សូមទាក់ទងមក លេខទំនាក់ទំនង ៖ 093335496,086539599 ។

អ្នកស្រី សយ សុម៉ាលី  ស្ថាបនិកផ្សារសហគមន៍ខ្មែរ បានអះអាងថា នៅពេលខាងមុខ អ្នកស្រីចង់ពង្រីកផ្សារសហគមន៍ខ្មែរឱ្យបានច្រើនកន្លែង ដើម្បីឱ្យពលរដ្ឋនៅទូទាំងទីក្រុងភ្នំពេញ បានបរិភោគបន្លែធម្មជាតិនិងមានសុវត្ថិភាព ហើយក៏ដើម្បីចូលរួមជួយផ្ដល់ប្រាក់ចំណូលដល់ប្រជាកសិករ ដែលរស់នៅតាមទីជនបទ។

សូមចូលរួមគាំទ្រកសិផលខ្មែរដើម្បីសុខភាពអ្នកនិងគ្រួសាររបស់អ្នក។