ស្ពានឆ្លងសមុទ្រវែងជាងគេក្នុងពិភពលោកមានប្រវែង៥៥គីឡូម៉ែត្ររបស់ប្រទេសចិន ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ចាប់ពីសប្ដាហ៍នេះហើយ ដែលស្ពាននេះគឺតភ្ជាប់​បានចំនួន១១ទីក្រុង ក្នុងនោះក៏មានទីក្រុងហុងកុង ម៉ាកាវ និងទៅដល់ចិនដីគោក​នៃទីក្រុងហ្ស៊ូហាយ។

ស្ពានវែងគេនេះ ត្រូវបានសាងសង់ឡើងអស់ទឹកប្រាក់ចំនួន២០ពាន់លានដុល្លារ​សហរដ្ឋអាមេរិក និងចំណាយពេលសាងសង់អស់៩ឆ្នាំ។

មតិភាគច្រើនរិះគន់ថា ស្ពាននេះនឹងត្រូវរដ្ឋាភិបាលចិន ប្រើប្រាស់ជាឧបករណ៍​ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងស្ថានការណ៍នៅក្នុងទីក្រុងមួយចំនួន ដូចជាទីក្រុងហុងដែលកំពុងមានក្រុមនិស្សិតតវ៉ាទាមទាររបបដឹកនាំតាមបែបប្រជាធិបតេយ្យ និងការតវ៉ាទាមទារឯករាជ្យជាដើម ស្របពេលក្រុមអ្នកគាំទ្រវិញយល់ថា ស្ពាននេះនឹងជួយកាត់បន្ថយការចំណាយពេលក្នុងការធ្វើដំណើរឆ្លងកាត់ទីក្រុងមួយទៅទីក្រុងមួយទៀត ហើយកាន់តែបង្កភាពងាយសម្រាប់ភ្ញៀវទេសចរក្នុងតំបន់ជាដើម៕

ទោះជាយ៉ាងណា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នឹងចូលរួមសម្ពោធ​ស្ពានឆ្លង​សមុទ្រ​វែងជាងគេនេះ នៅថ្ងៃពុធ សប្ដាហ៍នេះហើយ៕

ប្រភព៖ CNN