ស្តេចចាប៉ីដងវែងដ៏ល្បីល្បាញរបស់កម្ពុជា បានទទួលមរណភាព ដោយរោគាពាធ នៅក្នុងមន្ទីរពេទ្យ។

ព្រឹទ្ធភិរម្យវោហាសាស្រ្ត​ ប្រាជ្ញ​ ឈួន​ បានទទួលមរណភាពកាលពីវេលាម៉ោង​ ១និង៣០នាទី យប់​ ក្នុងព្រះជន្ម ៨២ ឆ្នាំ នៅថ្ងៃទី ១៧​ ខែវិច្ឆិកា ឆ្នាំ ២០១៨ ​។ នេះបើតាមលោក ប្រាជ្ញ ឆាត កូនប្រុសស្តេចចាប៉ី ប្រាប់ដល់សារព័ត៏មានខ្មែរណាស់នៅមុននេះបន្តិច។ 

បើតាមលោក ប្រាជ្ញ ឆាត សពស្តេចចាប៉ី ប្រាជ្ញ ឈួន បានដឹកចេញពីមន្ទីរពេទ្យកាលម៉ែត្រ យកមកតម្កល់ទុកនៅសាលាធម្មសភាវត្តបទុមវតី​ សង្កាត់ចតុមុខ​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ ដើម្បីប្រារព្ធធើ្វបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា៕

ព្រឹទ្ធភិរម្យ ប្រាជ្ញ ឈួន មានស្រុកកំណើតនៅក្នុង ភូមិ​ត្រពាំង​កក់ ឃុំ​ខ្វាវ ស្រុក​ទ្រាំង ខេត្តតាកែវ។