ភ្នំពេញ៖ ថ្ងៃទី១នៃព្រះរាជ្យពិធីបុណ្យអុំទូក បានកន្លងផុតទៅកាលពីថ្ងៃទី ២១ វិច្ឆិកា បានបន្សល់ទុកនៅសំរាមយ៉ាងអនាធិបតេយ្យពាសវាលពាសកាលតាមតំបន់មួយចំនួន ក្នុងទីតាំងប្រារព្ធពិធីបុណ្យអុំទូករាជធានីភ្នំពេញ។

មានសំនួរមួយចោទសួរថា តើពេល​ណាទើបប្រជាពលរដ្ឋខ្មែរ ចេះទុកដាក់សំរាម​អោយបានត្រឹមត្រូវ?

មុនពិធី​បុណ្យអុំទូក​មួយថ្ងៃសាលាក្រុងភ្នំពេញ បានដាក់ពង្រាយ​ធុងសំរាមប្រមាណជាង ១៦០០ធុង នៅតាមតំបន់សំខាន់ៗមួយចំនួន ដើម្បីផ្តល់ភាព​ងាយស្រួលទៅដល់បង​ប្អូន​ប្រជាពល​រដ្ឋចូលរួមកំសាន្តពិធីបុណ្យ​អុំទូកទុកដាក់សំរាម​បានត្រឹមត្រឹម។

ប៉ុន្តែជាការកត់សំគាល់​សំរាមនៅតែមានវត្តមាននៅក្រៅធុង លើដងផ្លូវ លើសួនច្បារ ….យ៉ាងអនាធិបតេយ្យ។

ការអំពាវនាវរបស់សាលាក្រុងអោយអ្នកចូលរួមអបអរពិធីបុណ្យបុណ្យអុំទូកទុកដាក់សំរាមអោយបានត្រឹមត្រូវ មិនទាន់មានប្រសិទ្ធភាពនៅឡើយ។ ទំនងជាដឹងថា ពលរដ្ឋនៅ​តែចោលសំរាមបែបនេះ ទើបសាលារាជធានី ដាក់ពង្រាយអ្នកសំអាតជិត ១០០០​ពាន់នាក់​ ដើម្បីត្រៀមសំអាតបរិស្ថានក្នុងបរិបេណពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុកនេះផងដែរ៕

អត្ថបទ៖ សាវតា