ប្រព័ន្ធសម្ពាធទាបមួយ បានអូសកាត់លើអាងទន្លេមេគង្គ និងមានឥទ្ធិពលលើ ព្រះរាជាណាចក្រកម្ពុជា ដែលអាចធ្វើឲ្យកម្ពុជា មានភ្លៀងធ្លាក់ពីតិចទៅមធ្យម ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ចាប់ពីថ្ងៃទី ១៩-២១ កញ្ញា។ នេះបើតាមសេច ក្តីប្រកាស របស់ក្រសួងធនធានទឹក កាលពីថ្ងៃពុធ។

ក្រសួងបានជូនដំណឹងទៀតថា ចាប់ពីថ្ងៃទី ២២-២៦ ខែកញ្ញា អាចនឹងមានភ្លៀងធ្លាក់ ពីបង្គួរទៅច្រើន នៅទូទាំងប្រទេស។

លក្ខណៈបែបនេះ ក្រសួងស្នើឲ្យពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ពិសេសនៅតំបន់ ទំនាបកណ្តាល និងតំបន់ជួរភ្នំ អាចនឹងមានភ្លៀងធ្លាក់ច្រើន ដែលបង្កឲ្យមានទឹក ជំនន់ផងដែរ៕