ភ្នំពេញ៖ ក្រសួងសុខាភិបាល ហាមពលរដ្ឋប្រើប្រាស់ឱសថសម្រកទម្ងន់ Leensé​ ដែលបង្កឲ្យមានផលប៉ះពាល់ដល់សុខភាព។ មូលហេតុដែលក្រសួងហាមនេះ ដោយសារតែឱសថ Leensé​ គ្មានចុះបញ្ជិការត្រឹមត្រូវ។

ក្រសួងសុខភិបាល បានបញ្ជាក់ថា ឱសថសម្រកទម្ងន់ Leensé នាំចូលពីប្រទេសថៃ គ្មានច្បាប់អនុញ្ញាតឲ្យបើកក្រុមហ៊ុនត្រឹមត្រូវពីក្រសួងសុខាឡើយ។ ក្រសួងស្នើឲ្យប្រជាពលរដ្ឋ កុំប្រើប្រាស់ផលិតផល Leensé នេះ ដើម្បីបញ្ចៀសផលប៉ះពាល់ដល់សុខភាព ឬឈានដល់ការបាត់បង់ជីវិត។

ជាមួយគ្នានេះក្រសួង បញ្ជាឲ្យអ្នកលក់ផលិតផលខាងលើនេះ បញ្ឈប់សកម្មភាពឃោសនាជាបន្ទាន់។ បើមិនដូច្នេះទេ ក្រសួងនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ស្ដីពីវិសោធនកម្ម ច្បាប់ការគ្រប់គ្រងឱសថជាធរមាន។ នេះបើតាមលិខិតតបស់ក្រសួងសុខាភិបាល ដែលស្នើឲ្យប្រជាពលរដ្ឋប្រទះឃើញអ្នកលក់ ឬចែកចាយឱសថខាងលើនេះ ប្រញាប់ផ្ដល់ព័ត៌មាន ទៅនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខាពេទ្យនិងគ្រឿងសំអាង។

លេខទូរសព្ទ៖ ០១២ ៥៧៤​​ ៨៧៨, ០១១ ៥៧៤ ៧៨៧, ០៩៥ ៣៥៩ ៣៩៩៕