Students sleeping in lecture theatre

សាលារៀនកាន់តែច្រើននៅក្នុង រដ្ឋវ៉ាស៊ីនតោន បានប្ដូរពេលចូលរៀននៅម៉ោង ៧ ៥០ នាទីព្រឹក មកចូលរៀននៅម៉ោង ៨ ៤៥ នាទីព្រឹកវិញ ដើម្បីផ្ដល់ឱកាសឱ្យសិស្សដេកឱ្យបានកាន់តែយូរជាងមុន។ ការផ្លាស់ប្ដូរពេលវេលាចូលរៀននេះ ក្រោយពីរកឃើញថា  ការដេកគ្រប់គ្រាន់ គឺបានជួយសិស្សឱ្យរៀនពូកែជាងមុន និងជួយពួកគេគេចផុតពីការកើតមានជំងឺមួយចំនួន។

ការសិក្សាថ្មីមួយដោយសាកលវិទ្យាល័យវ៉ាស៊ីនតោន ដែលបានធ្វើពិសោធន៍ទៅលើសិស្សសាលាវិទ្យាល័យ បានរកឃើញថា ការពន្យាពេលចូលរៀនមកនៅត្រឹមម៉ោងជិត៩ព្រឹកនេះ មិនត្រឹមតែជួយឱ្យសិស្សអាចដេកបន្ថែមបានកន្លះម៉ោងទេ ប៉ុន្តែក៏ជួយឱ្យពិន្ទុនៃការរៀនរបស់ពួកគេ កើនឡើងចំនួនប្រហែល៥%ដែរ។

ការសិក្សានេះ រកឃើញថា  ផ្ទុយទៅវិញ សិស្សដែលរវល់ខ្លាំងកិច្ចសាសា ឬជាប់បំពេញការងារ និងការប្រើប្រាស់ទូរស័ព្ទ ហើយតែងចូលដេកយប់ជ្រៅ និងមិនបានដេកគ្រប់គ្រាន់ គឺពួកគេមានហានិភ័យខ្ពស់ចំពោះបញ្ហាសុខភាព ដូចជា កើតមានជំងឺធាត់ ជំងឺបាក់ទឹកចិត្ត និងជំងឺលើសឈម។ លើសពីនេះ មានបញ្ញាខ្សោយជាងមុន និងមិនងាយចាប់បានការពន្យល់ពីគ្រូ ជាពិសេសពួកគេកាន់តែតែប្រឈមខ្ពស់កើតមានគ្រោះថ្នាក់ចរាចរណ៍ដែលធ្វើឱ្យរងរបួសឬស្លាប់។

American Academy of Pediatrics បានណែនាំក្មេងជំទង់ៗ ត្រូវចូលដេកឱ្យបានពី៨ទៅ១០ម៉ោងក្នុងមួយយប់ ព្រោះទម្លាប់នេះ បានជួយឱ្យពួកគេកាន់តែមានការយកចិត្តទុកដាក់លើការរៀន កាន់តែមានសម្មភាពក្នុងថ្នាក់ បង្កើនការរៀននិងការចងចាំ និងធ្វើឱ្យពួកគេមានអារម្មណ៍កាន់តែល្អប្រសើរលើការរៀន។

ជាមួយគ្នានេះ នៅសឹង្ហបុរី ក៏បានរកឃើញស្រដៀងគ្នានេះដែរ បន្ទាប់ពីមានការសិក្សាដាច់ដោយឡែកមួយទៅលើសិស្សសាលាស្រីៗចំនួន១៥០នាក់ ដែលរៀនចាប់ពីថ្នាក់ទី៧ រហូតដល់ថ្នាក់ទី១០៕

ប្រភព៖ abc News