សីតុណ្ហភាពក្នុងខេត្តបន្ទាយមានជ័យ សៀមរាប បាត់ដំបង កំពង់ធំ ពោធិ៍សាត់ ក្រចេះ និងខេត្តកោះកុង នឹងធ្លាក់ចុះមកត្រឹម១៧ទៅ១៩អង្សាសេចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែធ្នូនេះ ខណៈខេត្តផ្សេងទៀតមានសីតុណ្ហភាពចាប់ពី២២ដល់២៩អង្សាសេ។ នេះបើតាមការជូនដំណឹងដោយក្រសួងធនធានទឹកនៅថ្ងៃទី៩ធ្នូ។