ក្រសួងក​សិកម្ម រុក្ខាប្រមាញ់ និ​​​​ងនេ​​​​​​​​​​​​​សាទ បានប្រកា​​​​​​​​​​ស​ចា​​​​​​​​​​ត់​នូ​​​​​​​​​​វវិធា​​​​​​​​​​​​​​​​​​នការក្តៅដ​​​​​​​​​​​​​​​​​ល់មន្រ្តីប្រ​​ធា​​​​​​​​​​​​​​​ន​មន្ទីរខេ​​ត្តណា ​​​​​​បើស៊ើប​អង្កេត​​​​​​​​​​លើក​​​​​​​​​​​​​​​​ទី២ ពិត​​​​​​​​​ជា​​​​​​​​មាន​​​​​​​​ការ​​​​​​​​​​​​​ជាប់ពាក់ព័ន្ធ នឹងកា​​​​​​​​​​​​​​​​​រធ្វេស​ប្រហែ​​​​​​​​​​​សឲ្យមាន​​​​​​​​​​​ការហូ​​​​​​​​​​​រចូលសា​​​​​​​​​​​​​​​​​ច់ជ្រូក ឬផលិ​​​​ត​ផល ដែលមា​នដើមកំ​​​​​​​ណើ​​​​​​តពីសត្វ និង​សត្វជ្រូករស់​​នាំចូល​​​​​​​​​​​​​ពីប្រទេសវៀតណាម គ្មានការអ​​​​​​​​​​​​​​​​នុញ្ញាតនោះ គឺនឹងត្រូវដកតំណែង​ប្រធា​​​ន​​​​​​​​​​​​​​មន្ទីរ​​​​​​​​​​​ខេត្តរូប​​​​​​​​​​​​នោះ។

សារព្រមា​ននេះធ្វើឡើងក្រោយពីមានព័ត៌​មាន​​​​​​​​​ថា « ជំ​ងឺប៉េស្តជ្រូកអាហ្វិក» បាននិង​​កំពុងឆ្លងរា​លដាលនៅ​​​​​​​​​​​ខេត្តចំនួនពី​​​​​​​​​​រភាគខា​​​​​​​​​​​​​​​​ងត្បូង នៃប្រទេ​​​​​​​សវៀតណាម។

ជុំវិញនឹងសារព្រមាននេះ ពលរដ្ឋលើកឡើងថា ហាក់ដូចជាគ្មានប្រសិទ្ធភាព ព្រោះកាល​​ពីព្រឹកថ្ងៃទី ៣០ មីនា ឆ្នាំ ២០១៩ មានការនាំចូលជ្រូកខុសច្បាប់ចំនួន ៣៧ក្បាល ដឹក​ដោយរថយន្តនិងម៉ូតូ នៅក្នុងភូមិសាស្ត្រជិតច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ស្ថិត​​ក្នុង​ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ តែករណីលួចនាំចូលនេះ ត្រូវបានអាជ្ញាធរ​ទប់ស្កាត់​ទាន់ពេល និងឃាត់បានទាំងម៉ូតូ និងរថយន្ត។

ពលរដ្ឋលើកឡើងថា នៅមានករណីនាំចូលជ្រូកខុសច្បាប់ជាច្រើនកន្លែងទៀត ដែលសមត្ថកិច្ច ខ្វះចន្លោះមិនទាន់អាចទប់ស្កាត់បាន៕

អត្ថបទ៖ ខ្មែរណាស់