នៅព្រឹកថ្ងៃទី១៩កុម្ភៈ ក្រុមមន្ត្រីឧទ្យានុរក្សខេត្តព្រះសីហនុ និងក្រុមសង្រ្គោះសត្វព្រៃបន្ទាន់​របស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានចុះពិនិត្យរកឃើញសាច់សត្វព្រៃជាង​៧០​គីឡូ​ក្រាម​នៅផ្សារចំនួន២កន្លែង និងភោជនីយដ្ឋានចំនួន៥។

មន្ត្រីឧទ្យានុរក្ស និងក្រុមសង្រ្គោះសត្វព្រៃ បានដកហូតបានសាច់សត្វព្រៃសរុបមានចំនួនជាង៧០គីឡូក្រាម ដែលមានប្រភេទសត្វចម្រុះដូចជា សត្វសំពោច វល្លិ៍ អន្សង ក្ងោក ឈ្លូស និងសត្វជ្រូកព្រៃ រួមទាំងសត្វស្លាបជាង ២០ផ្សេងទៀត។



ជាមួយគ្នានេះ ក៏បានជួយសង្រ្គោះសត្វមួយចំនួនដូចជា អណ្តើកសោមចំនួន១ក្បាល និង​អណ្តើកបិទមុខស្នូកខ្មៅចំនួន៣ក្បាល ដែលសុទ្ធតែជាប្រភេទសត្វកំពុងរងគ្រោះជិតផុត​ពូជលើពិភពលោក៕