យ៉ាង​ហោច​ណាស់​មាន​ករណី​ឆ្លង​កូវីដ​១៩​ចំនួន​១០១​.​២៤២​ករណី ត្រូវ​បាន​ប្រកាស​នៅ​សហ​រដ្ឋ​អា​មេ​រិក ហើយ​ក្នុង​នោះ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​១.៥៨៨​នាក់ បាន​ស្លាប់​ដោយ​សារ​មេ​រោគ​ឆ្លង​នេះ​។

ចំនួន​ការ​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​នេះ បន្ទាប់​ពី​សហ​រដ្ឋ​អា​មេ​រិក​បាន​ដាក់​ពង្រីក​ការ​ធ្វើ​តេស្ដ​រក​អ្នក​ឆ្លង​កូវីដ​១៩​នៅ​ទូ​ទាំង​សហ​រដ្ឋ​អា​មេ​រិក​។

CDC​របស់​សហ​រដ្ឋ​អា​មេ​រិក​មិន​បាន​ចេញ​ផ្សាយ នូវ​តួ​លេខ​នៃ​ការ​ធ្វើ​តេស្ត​រក​មេ​រោគ​ឆ្លង​នៅ​ទូ​ទាំង​ប្រទេស​នៅ​ឡើយ​ទេ ប៉ុន្តែ​មន្រ្តី​នៅ​សេត​វិមាន​បាន​ប្រាប់​អ្នក​យក​ព័ត៌​មាន​កាល​ពី​ថ្ងៃ​អង្គារ​ថា សហ​រដ្ឋ​អាមេ​រិក​បាន​ធ្វើ​តេស្ត​លើ​ពល​រដ្ឋ​ខ្លួន​ជាង​៣៧០,០០០​នាក់​។

សហ​រដ្ឋ​អាមេ​រិក​ដែល​មាន​ប្រ​ជាជ​នប្រមាណ​៣២៩​លាន​នា​ក់ មិន​មែនជា​ប្រទេស​នាំមុ​ខ គេ​លើ​ពិភ​ពលោក ក្នុង​ការ​ធ្វើ​តេស្ត​លើ​ពល​រដ្ឋរ​បស់ខ្លួន​ដែល​មាន​ចំនួន​ច្រើ​នគេ​នោះ​ទេ​។​ ប្រទេ​សកូ​រ៉េខាង​ត្បូងដែ​លជាប្រទេ​ស​មាន​ប្រជា​ជន​ប្រមាណ៥​១​លាន​នា​ក់ បាន​ធ្វើ​តេស្ត លើពលរដ្ឋជាង ៣៧០.០០០​នាក់​គិ​ត​ត្រឹម​ថ្ងៃ​សុក្រ​។

ខណៈ​ប្រទេស​អ៊ី​តា​លី​ដែល​មាន​ចំនួន​ប្រ​ជា​ជន​៦០​លាន​នាក់ និង​បាន​រាយ​ការណ៍​អំពី​ការ​ស្លាប់​ទាក់​ទង​នឹង​មេ​រោគ​ឆ្លង​កូវីដ​១៩​ច្រើន​បំផុត បាន​ធ្វើ​តេស្ត​លើ​ពល​រដ្ឋ​ជាង​៣៩០.០០០​នាក់​៕

ប្រភព៖ USA Today