លោក លីវ សារុំ ប្រធានសហគមន៍ព្រៃឈើប្រាំបីមុំនៅភូមិត្រពាំងក្រើញ ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺបានលើកឡើងនៅក្នុងហ្វេសប៊ុកនៅថ្ងៃទី៩ធ្នូនេះថា សត្វព្រៃក្នុងព្រៃ សហគមន៍រួមទាំងមនុស្សផង គឺកំពុងប្រឈមនឹងការខ្វះទឹក ដោយសារប្រភពទឹកដ៏សំខាន់នៅក្នុងសហគមន៍បានចាប់ផ្ដើមរីងស្ងួត។

លោកថា«សហគមន៏ប្រាំបីមុំបានចុះពិនឹត្យប្រភពទឹកនៅក្នុងព្រៃសហគមន៏ដែលពីមុនជាប្រភពទឹកដ៏សំខាន់នៅក្នុងព្រៃសហគមន៏នេះ។ តែឥឡូវប្រភពទឹកទាំងនោះត្រូវបាន រីងស្ងួតអស់ទៅហើយសម្រាប់សត្វព្រៃនិងមនុស្សគឺគ្មានទឹកផឹកនោះទេ។ សូមសប្បុរសជន ស្ថាប័នពាក់ព័ន្ធនិងអង្គការក្រៅរដ្ឋាភិបាលមេត្តាជួយមកដល់ សហគមន៏យើងខ្ញុំចំពោះបញ្ហាទឹកសម្រាប់សត្វគ្រប់ប្រភេទបានរស់នៅសុខសាន្តជាបន្តទៅថ្ងៃអនាគត»។

សហគមន៍​ព្រៃ​ឈើប្រាំ​បីមុំ ​គឺមានសត្វ​ទន្សោង​ដែល​កំពុងនៅ​​ជិត ១០០ ក្បាល​ ដែល​មាន​ផ្ទៃ​ដីសរុប ៩៧ ហិកតា​៕