សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នៅថ្ងៃនេះ​ថា មកដល់​ពេល លោកប្រមូលថវិកា បានប្រមាណ ១០០ លានដុលារអាមរិកហើយ ដើម្បីធ្វើទើបកម្ម​មន្ទីរពេទ្យកាល់មែត្រ។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក សម្តេច ហ៊ុន សែន បានសរសេរយ៉ាងនេះថា៖«សូមជម្រាបជូនបងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ថា ចំណូលដែលសប្បុរសជនចូលរួមដើម្បីធ្វើទំនើបកម្មមន្ទីរពេទ្យកាល់ម៉ែតរហូត ព្រឹកថ្ងៃទី៦ខែធ្នូឆ្នាំ២០១៩នេះមានចំនួន
70,191,994ដុល្លារនិងប្រាក់រៀល ចំនួន32,110000រៀល។

សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា បើគិតទាំងថវិការ៣០លានដុល្លាររបស់រាជរដ្ឋាភិបាលផងចំនួនទឹកប្រាក់ឡើងដល់ជាង១០០លានដុល្លារ ដែលធ្វើឱ្យយើងមានលទ្ធភាព រៀបចំមន្ទីរពេទ្យកាល់ម៉ែតឱ្យក្លាយទៅជាមជ្ឈមណ្ឌលពហុបច្ចេកទេស សម្រាប់ការពិនិត្យព្យាបាលជូនប្រជាជន​ឱ្យកាន់តែមានប្រសិទ្ធភាព។

សម្តេច បានអរគុណសប្បុរជនបែបនេះថា៖«ខ្ញុំសូមអរគុណចំពោះសប្បុរសជនទាំងអស់ដែលចូលរួមបរិច្ចាគដើម្បីសង្រ្គោះជិវិតមនុស្សតបតាមការអំពាវនាវរបស់ខ្ញុំ»។