សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានភ្លក់រស់ជាតិនៃពោតដុតទួគីរបស់អាជីករ ដែល លក់ពោតដុត នៅតាមផ្លូវ ចូលទៅព្រះវិហារមួយ ដែលមានវ័យចំណាស់ជាង៤០០ឆ្នាំ នៅក្នុងប្រទេសទួគី ។ សម្តេច បានសរសើរថា ពោតទួគី ឆ្ងាញ់ និងសុំពូជមកដាំនៅក្នុងប្រទេសកម្ពុជា។

«ខ្ញុំទទួលទានពោតដុតអស់មួយ ជាមួយសំណើចលេងសើចរបស់មន្ត្រីកម្ពុជានិងមន្ត្រីទួគីប្រកបដោយមិត្តភាពបន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀមចំនួន៨ ដែលខ្ញុំនិងប្រធានាធិបតីយទួគីឯកភាពគ្នា។ ក្នុងពេលបាយជាមួយអភិបាលក្រុងអុីស្តាំប៊ុលខ្ញុំបានសុំពូជពោតយកទៅដាំសាកល្បងនៅកម្ពុជា ព្រោះរសជាតិពោតនេះពិតជាឆ្ងាញ់និងមានផ្លែធំ»។ នេះជាការលើកឡើងរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្រោយពីទទួលទានពោតដុតនៅក្នុងប្រទេសទូួគី ជាទីដែលសម្តេចកំពុងធ្វើដំណើរទស្សនកិច្ចនៅក្នុងប្រទេសនេះ។