សម្ដេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងនូវភារកិច្ចចំនួនបីសំខាន់ៗ ដើម្បីប្រយុទ្ធប្រឆាំងសង្គ្រាមកូវីដ១៩ ដែលរីករាលដាលនៅលើពិភពលោក រួមទាំងកម្ពុជាផង។

ចំណុចទាំង​៣​ រួមាន៖

.សមត្ថកិច្ច ត្រូវ​អនុវត្ត​តួនាទី​វិជ្ជាជីវៈ និង​បច្ចេកទេស

សម្តេច ស ខេង បានលើកឡើងថា ប៉ូលិស​អន្តោប្រវេសន៍ ត្រូវ​​ពិនិត្យ​​ឲ្យ​បាន​​ម៉ត់ចត់ រាល់​ភ្ញៀវ​ដែល​បាន​ចូល មក​​ប្រទេស​កម្ពុជា ដោយក្រមសិលធម៌។ រាល់​ភ្ញៀវ​ដែល​ចូល​មក ត្រូវ​ដឹង​ថា សម្រាក​នៅ​កន្លែង​ណា ទីតាំង​ដែល​គាត់​ស្នាក់នៅ។

. រួម​ចំណែក​ការពារ​សង្គម

មន្ត្រី​​ប៉ូលិស ត្រូវ​ធ្វើ​ការងារ​ចាត់​តាំង​​តាម​សក្ដិ ដូច​ជា​ការពារ​​សុខ​សុវត្ថិភាព ជូន​ពលរដ្ឋ​មក​ពិនិត្យ ដែល​កន្លង​មក​បាន​ធ្វើ​រួច​ហើយ សូម​ធ្វើ​កិច្ច​ការ​នេះបន្ត។​

៣. ការពារ​ខ្លួន​ឯង

មន្ត្រី​​ប៉ូលិស​ទាំង​អស់ ត្រូវ​ចេះ​ការពារ​ខ្លួន​ឯង មាន​ន័យ​ថា ត្រូវ​​អនាម័យ​ខ្លួន​ឯង ស្ដាប់​តាម​ក្បួន​​សុខាភិបាល៕