សារព័ត៌មានខ្មែរណាស់ សូមដកស្រង់​នូវទស្សនៈសំខាន់ៗ​ របស់​សម្តេចព្រះសង្ឃ​រាជ​ ជួន ណាត ដែលក្រើន​រម្លឹក​ឲ្យមនុស្សមានការ​ព្យាយាមក្នុងជីវិត។ ទស្សនៈ​ទាំង​នោះ​មាន ដូចខាង​ក្រោម៖

សម្តេចជាអម្ចាស់មានបន្ទូលយ៉ាងនេះថា៖«ការកើតឡើងនៃមនុស្សងាយណាស់ តែការធ្វើខ្លួនឲ្យទៅជាមនុស្សម្នាក់នឹងគេ មិនងាយទេ តោងព្យាយាមប្រឹងប្រែងទើបបានសម្រេច។ឃើញ​គេថ្កំថ្កើង កុំ​ចង់​ចចើង​តាម​គេហួសមាឌ​ខ្លួន ប៉ុន្តែ​មិន​ត្រូវ​បន្ធូ​បន្ថយ​ព្យាយាម​ដែរ»។



បន្ថែមពីលើនេះ សម្តេច ជួន ណាត ក៏បានលើកឡើងនូវសុភាសិតបែបនេះទៀតថា៖« ក្តារម្ឈូសគេធ្វើសម្រាប់ដាក់សព។ រីឯសុភមង្គលសម្រាប់តែជនណា ដែលចេះក្រេបជញ្ជក់គ្រប់កាលៈទេសៈ។ ធ្វើ​ស្រែ​ទាន់​មាន​ភ្លៀង ស្រែក​ច្រៀង​ទាន់​មាន​ភ្លេង។ ពេល​ដើរ​បែក​ជាដេក ខ្ជិលហួសពេក​នាំឱ្យ​ល្ងង់»។