សម្តេច​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​ឲ្យអ្នក​ច្បាប់​សិក្សា​ពិនិត្យ​ពី​វិសាល​ភាព ដើម្បី​ស្នើ​ទៅ​ព្រះ​មហាក្សត្រ ​ដាក់ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន។

ក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៅវិមានរដ្ឋសភា នៅថ្ងៃនេះ សម្តេចបញ្ជាក់យ៉ាងនេះថា៖«ខ្ញុំកំពុងឲ្យពិនិត្យមើល មាត្រា ២២ ពិនិត្យ ដាក់ប្រទេសក្នុងគ្រាមានអាសន្ន ដោយមានការឯកភាពពីប្រធានព្រឹទ្ធសភា និងប្រធានរដ្ឋសភា ដើម្បីស្នើទៅព្រះមហាក្សត្រ ដាក់ប្រទេសក្នុងគ្រាមានអាសន្ន។

សិក្សា តើនៅពេលដាក់ប្រទេសក្នុងគ្រាអាសន្ន តើយើងត្រូវមានវិសាលភាពអ្វីខ្លះ? តែដាក់ប្រទេសក្នុងគ្រាមានអាសន្ន សិទ្ធិស៊ីវិលត្រូវអស់ហើយ»។