ភ្នំពេញ៖ បច្ចេកវិទ្យាកាន់តែទំនើប អ្នកលក់ផលិតផលនៅលើអនឡាញ ពិសេសនារី ដែលមានសម្រស់ស្រស់ស្អាត មួយចំនួន បានឡាយលក់ផលិតផលរបស់​ខ្លួន​បញ្ចេញ​កេរ្តិ៍ខ្មាស ដើម្បីទាក់ទាញអតិថិជន។

ពាក់ព័ន្ធនឹងបញ្ហានេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាអនុប្រធាន​កិត្តិយស «ក្រុមប្រឹក្សាជាតិដើម្បីស្ត្រី» បានសម្តែងការមិនសប្បាយចិត្ត និងបានបញ្ជា​ទៅក្រសួងប្រៃសនីយ និងទូរគមនាគមន៍ ឱ្យបិទរាល់គណនី Facebook ផ្សាយលក់​ផលិតផល ដែលបញ្ចេញអស់កេរ្តិ៍ខ្មាសទាំងនេះ ខណៈអ្នកដែលមិនឡាយ​បញ្ចេញ​កេរ្តិ៍ខ្មាស់ មិនអីនោះទេ។

 សម្តេចថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិដើម្បីស្ត្រីនាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។

សម្តេច បានសង្កត់ធ្ងន់ថា ការ Live បែបនេះ ជាកត្តានាំឱ្យមានការបំពានផ្លូវភេទ​ស្រីក្នុងសង្គមនាពេលបច្ចុប្បន្ន ហើយអាចនាំឱ្យកើតមានករណីចាប់រំលោភផងដែរ៕