សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសនៅព្រឹកនេះថា តំបន់មួយចំនួននៅក្នុងទីក្រុងភ្នំពេញត្រូវបានបិទតាំងពីវេលាម៉ោង២យប់មិញ​បន្ទាប់ពីមានការរកឃើញករណីឆ្លងសហគមន៍សារជាថ្មី ដែលបានរកឃើញអ្នកឆ្លងរហូត៣២នាក។ សម្ដេចបន្តថា ការឆ្លងក្នុងសហគមន៍នេះគឺផ្ដើមចេញពីក្លឹបកម្សាន្តN8 ដែលអ្នកពាក់ព័ន្ធនឹងក្លឹបនេះ ត្រូវតែស្វែងជ្រាវយកមកធ្វើតេស្ដនិងចត្តាឡីស័កទាំងអស់។



ទោះជាយ៉ាងណា សម្ដេចមិនទាន់បញ្ជាក់ច្បាស់អំពីទីតាំងដែលបិទនោះទេ ដោយគ្រាន់តែបញ្ជាក់ថា កន្លែងដែលបិទនោះមានដូចជា ក្លឹបN8 បិទអាគារស្នាក់នៅឬ​Apartment​ចំនួន២ បិទតំបន់ខ្លះដែលមានផ្ទះច្រើនដែលមានហានិភ័យខ្ពស់។ សម្ដេចបញ្ជាក់ថា កន្លែងដែលបិទទាំងនេះ គឺអនុញ្ញាតឱ្យម្ចាស់ផ្ទះចូល ប៉ុន្តែនឹងមិនអនុញ្ញាតឱ្យចេញវិញនោះទេ។