សម្តេច ស ខេង

សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញឲ្យបានឆាប់ក្នុងការធ្វើវិសោនកម្ម ច្បាប់គ្រប់គ្រងព្រៃឈើ ដើម្បីការពារធនធានធម្មជាតិព្រៃឈើដែលមានផល់ប៉ះពាល់យ៉ាងខ្លាំងនាពេលបច្ចុប្បន្ននេះ ។ 


«លោកឯងកើតមកមិនមែនយកព្រៃឈើមកជាមួយទេ។ យើងមានជីវិតរៀងខ្លួន តែយើងមានកាតព្វកិច្ចការពារធនធានធម្មជាតិ ដែលមាននៅលើទឹកដីមាតុភូមិយើង»។  នេះជាប្រសាសន៍របស់សម្ដេច ស ខេង នៅក្នុងកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ខេត្តបាត់ដំបង កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ ។

បើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច ស ខេង សម្ដេចបានបញ្ជាក់ថា បច្ចុប្បន្ននេះច្បាប់ការពារព្រៃឈើពុំបានផ្ដល់អំណាចដល់អាជ្ញាធរ និងសមត្ថកិច្ចដែនដី ដែលបានធ្វើឲ្យជនខិលខូចមួយចំនួន កាប់ឈើខុសច្បាប់នាំចេញជាបន្តបន្ទាប់ ដែលធ្វើឲ្យមានផលប៉ះពាល់ដល់បរិស្ថាន និងធនធានធម្មជាតិប្រទេសកម្ពុជា ។ « នៅក្នុងអាណ្តិតរដ្ឋាភិបាលថ្មីនេះ សម្ដេចនឹងជំរុញការកែប្រែច្បាប់នេះជាចាំបាច់ដើម្បីផ្ដល់អំណាចដល់អាជ្ញាធរដែនដី សមត្ថកិច្ច ដើម្បីរួមគ្នាទប់ស្កាត់ ការពារព្រៃឈើរបស់ប្រទេសកម្ពុជា» ។ នេះជាការាបន្ថែមរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃខាងលើ។ 

សូមស្ដាប់ប្រសាសន៍សម្ដេច ស ខេង ខាងក្រោមនេះ ៖