សម្ដេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានលើកឡើងថាបើបៀបធៀបនឹងសម័យកាលមុនៗក្នុងប្រវត្តិសាស្ត្ររបស់ព្រះរាជាណាចក្រកម្ពុជា គឺទើបតែសម័យកាលបច្ចុប្បន្ននេះទេ ដែលប្រទេសកម្ពុជាអាចគ្រប់គ្រងបញ្ហាជនបរទេស បញ្ហាជនអន្តោប្រវេសន៍បានល្អប្រសើរ បន្ទាប់ពីក្រសួងមហាផ្ទៃបានសម្រេចបង្កើតឱ្យមានអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

ការបញ្ជាក់របស់សម្ដេចនេះ គឺធ្វើឡើងនៅក្នុងកិច្ចប្រជុំស្ដីអំពីប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេសស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា (FPCS) នៅទីស្ដីការក្រសួងមហាផ្ទៃ នៅថ្ងៃទី២១ខែកក្កដានេះ។



សម្ដេចបន្តថា ក្នុងរយៈពេលមួយវែងសមគួរកន្លងមក ទោះបីមានការរិះគន់ខ្លះ ប៉ុន្តែរដ្ឋាភិបាលបានគ្រប់គ្រងជនបរទេស ជនអន្តោប្រវេសន៍បានល្អប្រសើរជាងមុន៕