សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា បានលើក​ឡើង​ថា កម្ពុជាអាចនឹងដាក់ប្រទេសក្នុងគ្រាមានអាសន្ន បើកាលណាស្ថានភាពរីករាលដាល ជំងឺ​កូវីដ-១៩ ក្នុងប្រទេសនៅតែបន្តកើនឡើងនោះ។ សម្តេចលើកឡើងនេះ នៅក្នងពិ​ធីជួប​សំណេះ សំណាលជាមួយមន្ត្រីនៃអង្គភាព និងស្ថាប័ននានា នៅតាមបណ្ដាច្រក​ទ្វារព្រំ​ដែន កម្ពុជា-ថៃ ​ព្រឹកថ្ងៃទី២៦  ខែមីនា ឆ្នាំ២០២០។

 ទោះយ៉ាងណា សម្តេច ស ខេង បានបញ្ជាក់ថា ក្នុងស្ថានភាពបច្ចុប្បន្ននៅកម្រិត​ប៉ុណ្ណេះ កម្ពុជាមិនទាន់ដាក់ប្រទេសក្នុង​គ្រាអាសន្ននោះទេ។ សម្តេចសង្កត់ធ្ងន់ថា ប្រសិន​ណាស្ថានភាពនេះ​វាកាន់​តែរីករាលដាល ហើយចំនួនអ្នកផ្ទុកជំងឺកូវីដ-១៩ កាន់តែច្រើន ចៀសមិនផុតពីដាក់ប្រទេស​ក្នុងគ្រាមានអាសន្ននោះទេ៕ AKP