សម្ដេច ហ៊ុន សែន បានបញ្ជាក់តាមហ្វេសប៊ុកជាថ្មីថា ការគ្រេចស្មារហូតទៅព្យាបាលនៅប្រទេសសឹង្ហបុរីកាលពីប៉ុន្មានថ្ងៃមុននេះ គឺមិនមានអ្វីផ្សេងក្រៅតែពីការបណ្ដាលពីការជិះកង់ដួលឡើយ។

សម្ដេចបញ្ជាក់ថា«ចម្លើយខ្លីរបស់ខ្ញុំមកពីខ្ញុំ(រពឹស)។មកពីហ្សឺណែវប្រទេសស្វីស នៅព្រឹកថ្ងៃសៅរ៍ ត្រៀមទៅវាយកូនគោលនៅព្រឹកថ្ងៃអាទិត្យ។​ ក្រោកពីសម្រាកថ្ងៃរសៀល នឹកឃើញចង់រៀនជិះកង់ប្រណាំង ក៏រៀបចំខ្លួនជិះកង់តាមក្បួនខ្នាតមានទាំង មួកសុវត្តិភាពផង។ជិះកង់បានប្រហែល ៥០នាទី ដល់ពេលត្រូវឈប់ព្រោះបែក ញើសខ្លាំងហើយ ពេលកង់ស្ទើរតែអស់ ល្បឿនបែជាកង់ដួលទៅលើស្មៅធ្វើឱ្យ ខ្ញុំគ្រេចស្មាខាងស្តាំ»។

សម្ដេចបន្តថា«សុំបញ្ជាក់ថាកង់ ដែលខ្ញុំជិះនេះជាប្រភេទកង់ប្រណាំងដែល ទើបទិញមកសម្រាប់ការហាត់របស់ខ្ញុំ ដើម្បីឈានទៅចុះឈ្មោះជាកីឡាករ ប្រណាំងកង់សម្រាប់មនុស្សចាស់តែខ្ញុំ ផ្តាំថាអាយុលើសពី៥០ឆ្នាំគួរកុំជិះកង់ ប្រភេទនេះនាំគ្រោះថ្នាក់ឬឈឺខ្លួនដូចខ្ញុំ នេះស្រាប់។​ក្មេងរពឹសមិនងាយរាងចាលទេតែចាស់រពឹសឆាប់រាងចាលណាស់។ មានឡានមានម៉ូតូជិះតែមកគ្រោះថ្នាក់ ដោយសារកង់មកពី(រពឹស)»៕