ខេត្តពោធិ៍សាត់៖ សមត្ថកិច្ចកងរាជអាវុធហត្ថសហការជាមួយ​កម្លាំងគណៈបញ្ជា​ការឯក​ភាពស្រកកណ្ដៀង ចុះបង្រ្កាបឆែកឆេលំនៅដ្ឋានមួយកន្លែង រកឃើញសត្វព្រៃជាច្រើន និងធ្វើការដកហូត ដើម្បីលែងចូលព្រៃធម្មជាតិវិញ។

ប្រតិបត្តិការខាងលើធ្វើឡើង នៅរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះឈ្នួញទិញលក់ផលិតផលអនុផលជលផល ស្ថិតក្នុងភូមិធ្លាអំពិល ឃុំស្រែស្ដុក ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

យោងតាមរបាយការណ៍សមត្ថកិច្ចស្រុកកណ្ដៀង បានបង្ហាញថា ម្ចាស់ផ្ទះទិញលក់ផលិ​តផល​អនុផលជលមានឈ្មោះ គង់ គុណណា អាយុ ៣០ឆ្នាំ ជាប្តីជនជាតិខ្មែរ និងប្រ​ពន្ធឈ្មោះ ហ៊ន ស៊ីណា អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុខាងលើ ។

កិច្ចប្រតិបត្តិការបង្រ្កាបករណីទិញលក់ផលិតផលអនុផលជលផលខាងលើ សមត្ថកិច្ចដកហូតនូវវត្ថុតាងជាក់ស្ដែងរួមមាន សត្វអណ្ដើកចំនួន ១៧ក្បាល ស្មើនឹងទម្ងន់ចំនួន ១២,០៤គីឡូក្រាម សត្វពស់សឹងសឿចំនួន ០៨ក្បាល ស្មើនឹងទម្ងន់ចំនួន ១២គីឡូក្រាម សត្វពស់វែកស្រង៉ែចំនួន ០៥ក្បាល ស្មើនឹងទម្ងន់ចំនួន ០៧,៣០គីឡូក្រាម សត្វឆ្មាអស្សោងចំនួន ០១ក្បាល ស្មើនឹងទម្ងន់ចំនួន ០៩គីឡូក្រាម សត្វពស់ត្រីទម្ងន់ចំនួន ២៦គីឡូក្រាម និងសត្វពស់វែកចំនួន ០២ក្បាល សរុបចំនួន ៥៨,០៦គីឡូក្រាម ៕

ប្រភព៖ nkdnews