ខេត្តព្រះសីហនុ៖ មន្ត្រីសាខាកាំកុងត្រូលខេត្តព្រះសីហនុ បានបង្រ្កាប​ឈ្មួញ​លួចនាំ​ចូលបង្គាស្រស់ លាយសាធាតុគីមីហាមឃាត់ តាមច្រកព្រែកចាក ព្រំដែនកម្ពុជា វៀតណាម ដើម្បីយកមកលក់នៅក្នុងផ្សារក្រុងព្រះសីហនុ កាលពីថ្ងៃទី ២៧ មេសា ឆ្នាំ ២០១៩។

អនុប្រធានសាខាកាំកុងត្រូលខេត្តព្រះសីហនុ លោក នៅ តុន បានឱ្យដឹងថា បង្គាស្រស់​ចំនួន ៤៥កេះ មានទម្ងន់ ៩០០គីឡូ ក្រាម មានសារធាតុគីមីហាមឃាត់ ដែលឈ្មួញ​នាំចូលពីប្រទេសវៀតណាម ចូលតាមច្រកព្រំដែនកម្ពុជា-វៀតណាម ច្រកព្រែកចាក ខេត្តកំពត។

មន្ត្រីសាខាកាំកុងត្រូលខេត្តព្រះសីហនុ បានធ្វើវិភាគ ពិនិត្យឃើញថា មានដាក់លាយ​សារធាតុគីមី មានសណ្ឋានដូចចាហ៊ួយ ត្រូវម្ចាស់ទំនិញដាក់​លាយនៅក្នុងបង្គាស្រស់​ទាំងនោះ។

លោក នៅ តុន បន្តថា បង្គាស្រស់មានលាយសារធាតុគីមីទាំង ៤៥កេះ ត្រូវបាននាំមក​ដុតកម្ទេចចោលភ្លាមៗនៅក្នុងបរិវេណសាខាកាំកុងត្រូកខេត្តព្រះសីហនុ ។ ក្នុងនោះ​មន្ត្រីជំនាញ ក៏បានតម្រូវឱ្យម្ចាស់រថយន្តដឹកបង្គា និងជាតំណាងឱ្យម្ចាស់ទំនិញ ធ្វើកិច្ចសន្យាបញ្ឈប់នាំចូលបង្គា មានសារធាតុគីមីទាំងនោះ នាថ្ងៃខាងមុខទៀត៕

ប្រភព៖ FB Sor Som,​ ប្រែសម្រួលដោយ៖ ខ្មែរណាស់