កាលពីថ្ងៃទី ១៨ មករា ឆ្នាំ២០១៨ សមត្ថកិច្ចស្រុករតនមណ្ឌល ខេត្តបាត់ដំបង បានចុះបំផ្លាញកញ្ឆាចំនួន៥៣ដើម ដែលមានម្ចាស់ឈ្មោះ រើន សារិទ្ធ អាយុ៣៦ឆ្នាំ រស់នៅក្នុងភូមិរស្មីសង្ហារ ឃុំរស្មីសង្ហារ នៃស្រុករតនមណ្ឌល។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ។

សមត្ថកិច្ចបានអប់រំឱ្យបញ្ឈប់ដាំដំណាំកញ្ឆានេះ និងបានព្រមានប្រើវិធានការច្បាប់ ប្រសិនបើឈ្មោះ រើន សារិទ្ធ នៅតែលួចដាំដំណាំខុសច្បាប់នេះ នាពេលខាងមុខទៀត៕