ក្រុមអនុវត្តន៍ច្បាប់នៅដែនជម្រកសត្វព្រៃសៀមប៉ាង បានធ្វើការសង្គ្រោះសត្វពង្រូល​មួយក្បាល​​ក្រោយពីរជនសង្ស័យទំលាក់ចោលនឹងជិះរត់គេចខ្លួនបាត់។

ពង្រូល គឺជាសត្វជិតផុតពូជ​ ជាគោលដៅនៃការបបាញ់និងជួញដូរ របស់ឈ្មួញទុច្ចរិត។ ពង្រួលបានបាត់ដំណឹងពីតំបន់នេះជាច្រើនឆ្នាំមកហើយ នេះបើតាមការបញ្ជាក់របស់​ក្រុមអនុវត្តន៍ច្បាប់នៅដែនជម្រកសត្វព្រៃសៀមប៉ាង។