នៅពេលនេះសត្វត្រដកធំបានវិលចូលមករស់នៅក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅវិញហើយ បន្ទាប់ពីពួកវាបានចាកចេញអស់មួយរយៈនៅ​ក្នុងរដូវប្រាំងកន្លងទៅ​​នេះ។ នេះបើតាមការអោយដឹងរបស់អង្គការ ជីវិតសត្វស្លាប អន្តរជាតិ( Bird Life International ) នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩។

សត្វត្រដក់ធំមានឈ្មោះជាភាសារបរទេស( Greater Adjutant) ត្រូវបានចាត់​ចូល​​ក្នុងចំណាត់ថ្នាក់ប្រភេទសត្វរងគ្រោះជិតផុតពូជ វាតែងតែមានវត្តមាន​រកចំណី​នៅ​​តំបន់ការពារទេសភាពបឹងព្រែកល្ពៅ ចន្លោះពីខែមិថុនា ដល់ ខែសីហា ស្ទើរ​​ជារៀងរាល់ឆ្នាំ ។ ដោយឡែកនៅក្នុង​ឆ្នាំនេះ មានសត្វត្រដក់ធំចំនួន ៤ក្បាល ហើយ​​បានមកដល់តំបន់នេះនៅថ្ងៃទី០៩ ខែ កក្កដា ឆ្នាំ២០១៩ ។

វត្តមានរបស់សត្វស្លាបដ៏មានសារៈសំខាន់នេះ បានបង្ហាញពីភាពសំខាន់នៃតំបន់​ដី​​សើម​ តំបន់ការពារទេសភាពបឹងព្រែកល្ពៅ ក្នុងការគាំទ្រដល់ជីវចម្រុះ និងជីវភាព​​ប្រជាសហគមន៍។ បើបាត់វត្តមានសត្វស្លាបនេះបង្ហាញថា ទីតាំងនោះកំពុង​មានការ​ប្រែប្រួលខូចទ្រង់ទ្រាយ ដូចនេះយើងត្រូវរួមគ្នាថែរក្សាតំបន់ដីសើមបឹងព្រែកល្ពៅ ដើម្បីសត្វស្លាប និងមនុស្ស៕

 (ប្រភព អង្គការ​ Bird Life International)