អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា និងមន្ទីរបរិស្ថានខេត្តមណ្ឌលគីរី បានបញ្ជូន​សត្វត្រដក់តូច ឬតាមឈ្មោះវិទ្យាសាស្ត្រហៅថា Leptoptilos javanicus ចំនួន ៥ក្បាល ពីខេត្តមណ្ឌលគីរី ទៅកាន់មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ ដែលជាមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃ ស្ថិតនៅស្រុក បន្ទាយស្រី ខេត្តសៀមរាប ដោយ​​ជោគជ័យកាលពីចុងខែមេសា កន្លងទៅ។

សត្វត្រដក់តូចខ្លះ ត្រូវបានរឹបអូសយកមកវិញ ដោយឧទ្យានុរក្សរបស់មន្ទីរបរិស្ថាន​ខេត្តមណ្ឌលគីរីកាលពីខែមេសា និងខ្លះទៀត សហគមន៍នៅក្នុងតំបន់បានយក​មកប្រ​​គល់​ឲ្យក្រោយ​ពីពួកគាត់បានយកទៅចិញ្ចឹមជាការ​កំសាន្តរយៈពេលជាច្រើនឆ្នាំ​កន្លង​​មក៕

ប្រភព៖ អង្គការ WCS