កំពត៖ តំបន់ការពារទេសភាពអន្លង់ព្រីង បានប៉ះពាល់ ដោយអាកាសធាតុក្តៅខ្លាំង តែទោះជាយ៉ាងណា រហូតមកដល់ពេលនេះ សត្វក្រៀលចំនួន ៥៥​ក្បាល នៅតែមានវត្តមាននៅតំបន់ការពារទេសភាពនេះ។ នេះបើតាមបើតាមអង្គការ Bridlife Cambodia

សហគមន៍អន្លង់ព្រីង ឬតំបន់ការពារទេសភាពអន្លង់ព្រីង ស្ថិតនៅក្នុងស្រុកកំពង់ត្រាច ខេត្តកំពត មានផ្ទៃដី២១៧ហិកតា គឺជាកន្លែងតែមួយគត់ ដែលបានផ្តល់ទីជម្រក ដល់អម្បូរសត្វស្លាប់ជាង១០០ប្រភេទ។ ប៉ុន្តែរយៈពេលបីឆ្នាំចុងក្រោយ គេសង្កេតឃើញ វត្តមានរបស់សត្វក្រៀល ដែលជាសត្វកម្រតែងតែមករកចំណីនៅក្នុងតំបន់នោះ មានចំនួនថយចុះគួរឲ្យព្រួយបារម្ភ ដោយសារបម្រែបម្រួលអាកាសធាតុ៕

អត្ថបទ៖ ខ្មែរណាស់