ព្រះវិហារ៖ កសិករនៅខេត្តព្រះវិហារចាប់ផ្តើមប្រមូលផលដំណាំល្ពៅ នៅដើម​​រដូវវស្សានេះ ទទួលបានទិន្នផលខ្ពស់ និងលក់បានតម្លៃថ្លៃសមរម្យ។ នេះបើតាម​​ការបញ្ជាក់របស់រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅលើទំព័រ​ហ្វេស​​ប៊ុក។

លោករដ្ឋមន្រ្តីបានសរសេរដូច្នេះថា« ប្រជាកសិករខេត្តព្រះវិហារកំពុងសប្បាយចិត្ត ប្រមូលផលល្ពៅ លក់បានតម្លៃថ្លៃល្អ និងមានទិន្នផលខ្ពស់។ ក្នុងឆ្នាំ 2019 នេះ​មាន​ផ្ទៃដីដាំដុះល្ពៅប្រមាណជិត 2000ហិកតា នៅទូទាំងខេត្តព្រះវិហារ។ ទិន្នផលជាមធ្យម ២៥តោន ក្នុង១ហិកតា ដោយកសិករ លក់តម្លៃ ២៥០០៛/kg នៅថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០១៩៕