នៅ​ថ្ងៃ​ទី​១២​កុម្ភៈ សភា​អឺរ៉ុប​បាន​ផ្តល់​សច្ចា​ប័ន​លើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី រវាង​សហ​ភាព​អឺរ៉ុប​និង​វៀត​ណាម​(EVFTA) និង​កិច្ច​ព្រម​ព្រៀង​ការ​ពារ​ការ​វិនិ​យោគ​របស់​សហ​ភាព​អឺរ៉ុប​-​វៀត​ណាម​(​EVIPA​)​។ កិច្ច​ព្រម​ព្រៀងEVFTA ត្រូវ​បាន​គេ​រំពឹង​ថា នឹង​បង្កើត​ការ​ជំរុញ​ដ៏​សំខាន់​មួយ​សម្រាប់​ការ​នាំ​ចេញ​របស់​វៀត​ណាម ដោយ​ជួយ​ធ្វើ​ពិពិធ​កម្ម​ការ​នាំ​ចេញ​និង​ទីផ្សារ​របស់​ប្រទេស​នេះ​។

ក្រោម​កិច្ច​ព្រម​ព្រៀង​នេះ វៀត​ណាម​នឹង​កាត់​បន្ថយ​ពន្ធ​នាំ​ចូល​៦៥​ភាគ​រយ លើ​ទំនិញ​របស់​សហ​ភាព​អឺរ៉ុប​បន្ទាប់​ពី​កិច្ច​ព្រម​ព្រៀង​នេះ​ចូល​ជា​ធរ​មាន ដែល​មាន​សុ​ពល​ភាព​១០​ឆ្នាំ​។ ទន្ទឹម​នឹង​នេះ​សហ​ភាព​អឺរ៉ុប​នឹង​កាត់​បន្ថយ​ពន្ធ​ជាង​៧០​ភាគ​រយ​លើ​ទំនិញ​វៀត​ណាម បន្ទាប់​ពី​កិច្ច​ព្រម​ព្រៀង​នេះ​ចូល​ជា​ធរ​មាន ដែល​មាន​សុពល​ភាព​ក្នុង​រយៈ​ពេល​៧​ឆ្នាំ​។

ការ​ស្រាវ​ជ្រាវ​របស់​ក្រសួង​ផែន​ការ​និង​វិនិ​យោគ​ប្រទេស​វៀត​ណាម​បង្ហាញ​ថា គឺ​កិច្ច​ព្រម​ព្រៀង​ទាំង​ពីរ​នេះ នឹង​ជួយ​វៀត​ណាម​បង្កើន​ផលិត​ផល​ក្នុង​ស្រុក​សរុប​៤,៦​ភាគ​រយ និង​ការ​នាំ​ចេញ​របស់​ខ្លួន​ទៅ​កាន់​សហ​ភាព​អឺរ៉ុប​កើន​ឡើង​៤២,៧​ភាគ​រយ​នៅ​ឆ្នាំ​២០២៥។

ចំណែក​គណៈ​កម្ម​ការ​អឺរ៉ុប​បាន​ព្យា​ករណ៍​ថា ផលិត​ផល​ក្នុង​ស្រុក​សរុប​របស់​សហ​ភាព​អឺរ៉ុប នឹង​កើន​ឡើង​២៩.៥ ពាន់​លាន​ដុល្លារ ហើយ​ការ​នាំ​ចេញ​ទៅ​វៀត​ណាម​មាន​២៩% នៅ​ឆ្នាំ​២០៣៥​៕