ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចនូវសមិទ្ធិផល​ធំៗជាច្រើនក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជា។ ប្រជាពលរដ្ឋកាន់តែមានជីវភាព​ល្អប្រសើរ តាមលំហូរទុនក្នុងវិស័យនេះនៅទូទាំងប្រទេស។

យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បាន​បង្ហាញថាក្រសួងបានធ្វើការចុះបញ្ជីដីនិងចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋមកដល់ពេលនេះ សម្រេចបានចំនួន ៥,០៧ លានប័ណ្ណ ស្មើនឹង៧២,៤% នៃផែនការ​ចំនួន៧លាន​​ក្បាលដី នៅទូទាំងប្រទេស។ រីឯការចុះបញ្ជី នៃចំណែកឯកជនអគារ​សហកម្មសិទ្ធិបាន​ចំនួន២៤,៦៨និងកម្មសិទ្ធិករ​ជាជនបរទេសមានចំនួន៧៣៣ប័ណ្ណ។

យោងតាមរបាយការណ៍ដដែល ប្រទេសមកវិនិយោគក្នុងវិស័យសំណង់​នៅកម្ពុជា​ចំនួន១៨ តាមលំដាប់លេខរៀងទំហំវិនិយោគរួម​មាន១.ប្រទេសចិន ២.កូរ៉េ ៣.ជប៉ុន ៤. ថៃ៥.សិង្ហបុរី ៦.តៃវ៉ាន់ ៧. អង់គ្លេស ៨ ម៉ាឡេស៊ី ៩. រុស្សី ១០.កាណាដា ១១. ឡាវ១២.​ វៀតណាម ១៣.​ ឥណ្ឌូនេស៊ី ១៤. បារាំង ១៥. ឥណ្ឌា ១៦.អាមេរិក ១៧. ហូឡង់និង១៨. ប៊ែលហ្សិក។

សូមរំលឹកថា ទុនវិនិយោគក្នុងវិស័យសំណង់នៅឆ្នាំ​២០១៧ មានចំនួនប្រមាណ​៦៤០០​លានដុល្លារអាមេរិក និងបានផ្តល់ការងារធ្វើប្រចាំថ្ងៃ ជូនប្រជាពលរដ្ឋប្រ​មាណ២០ម៉ឺន​នាក់។ទីក្រុងរណប បុរីលំនៅឋាន និងលំនៅឋានមានលក្ខណៈជាបុរី​ចំនួន២៣០ទីតាំង​។សំណ​ង់​​អគារខ្ពស់ចាប់ពី ៥ជាន់ឡើងទៅមានចំនួន ​១១០០អគារ៕