ខ្មែរណាស់ (www.khmernas.com ) ជាគេហទំព័រព័ត៌មានដែលមានគោលដៅ​សំខាន់​ក្នុងការផ្សព្វផ្សាយព័ត៌មានចំនួន ៣ ជាអាទិភាព។ ទី ១ គឺវិស័យកសិកម្ម ទី ២ វិស័យ​សុខាភិបាល និងទី ៣ គឺ វិស័យសេដ្ឋកិច្ច។

សារព័ត៌មាននេះ បង្កើតឡើងដោយអ្នកកាសែតខ្មែរវ័យក្មេងមួយក្រុម ដែលជាអតីត​អ្នកយកព័ត៌មានឲ្យស្ថាប័នសារព័ត៌មានបរទេសជាខេមរភាសា និងស្ថាប័ន​សារព័ត៌​មានល្បីៗនៅកម្ពុជា ក្នុងគោលដៅដើម្បីលើកកម្ពស់វិស័យកសិកម្ម វិស័យសុខាភិបាល  និងវិស័យសេដ្ឋកិច្ច នៅកម្ពុជា។ លើសពីនេះទៀត ខ្មែរណាស់ ក៏មានទីប្រឹក្សា​ផ្នែក​ព័ត៌មាន ដែលជាបណ្ឌិតផ្នែកកសិកម្ម វេជ្ជបណ្ឌិត និងសេដ្ឋកិច្ច ជាច្រើនរូបថែមទៀត។

បេសកកម្មរបស់គេហទំព័រព័ត៌មានខ្មែណាស់ទាំង ៣ ៖

  • ក្នុងវិស័យកសិកម្ម គឺផ្តល់ព័ត៌មានកសិកម្មឈានមុខ និងដំបូងគេនៅកម្ពុជា។ ខ្មែរណាស់ នឹងផ្សព្វផ្សាយពីការងារសហគ្រិន​ ដែលវិនិយោគ​ក្នុងវិស័យកសិកម្ម​ទទួលបានជោគជ័យ និងកសិករអង្គការក្រៅរដ្ឋាភិបាល ឬសហគ្រិន ដែលទើប​ចាប់ផ្តើមជំនួញក្នុងវិស័យនេះ ដើម្បីលើកទឹកចិត្តពួកគេ និងជាដៃគូផ្សព្វផ្សាយ​ដ៏ជិតស្និតជាមួយពួកគេ ។ ខ្មែរណាស់ ក៏នឹងផ្សាយព័ត៌មានស្តីពីចំណេះ​ដឹងផ្នែក​កសិកម្ម ដល់កសិករជាប្រចាំថ្ងៃផងដែរ។ យើងមានក្តីរំពឹងទុកថា វិស័យក​សិកម្មនៅកម្ពុជានឹងរីកចម្រើន ដូចជាឈ្មោះកម្ពុជា ដែលគេតែងតែហៅថា ប្រទេសកសិកម្ម។
  • ក្នុងវិស័យសុខាភិបាល ខ្មែរណាស់ ជាដៃគូរបស់វេជ្ជបណ្ឌិត និងប្រជាជន ដើម្បីផ្សព្វផ្សាយព័ត៌មានចំណេះដឹងផ្នែកសុខភាព ក្នុងគោលដៅ​លើកកម្ពស់​វិស័យសុខាភិបាលនៅកម្ពុជា។ ខ្មែរណាស់ បាននិងគ្រោងសហការ​ជាមួយ​សហគ្រិន ឬវេជ្ជបណ្ឌិត មួយចំនួន ដែលកំពុងវិនិយោគក្នុងវិស័យសុខភិបាល​នៅក្នុងប្រទេសកម្ពុជា ដើម្បីផ្សព្វផ្សាយព័ត៌មានផ្នែកសុខភាព​ដ៏ទុកចិត្តនៅ​កម្ពុជា។

– ក្នុងវិស័យសេដ្ឋកិច្ច ខ្មែរណាស់ ផ្សព្វផ្សាយព័ត៌មានសេដ្ឋកិច្ចទូទៅ ដែលពាក់ព័ន្ធនឹងការវិនិយោគក្នុងវិស័យនានា ជាពិសេសក្នុងវិស័យអចលនទ្រព្យ។